សម្ដេចធិបតី ហ៊ុន​ ម៉ាណែត​៖ “ពាក្យថា «អគុណសន្ដិភាព! អគុណនយោបាយ ឈ្នះឈ្នះ! គឺប្រើស័ក្ដិសមបំផុត នៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ “ពាក្យថា «អគុណសន្ដិភាព! អគុណនយោបាយ ឈ្នះឈ្នះ! គឺប្រើស័ក្ដិសមបំផុត នៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ”។

ការថ្លែងបែបនេះ​របស់​សម្ដេចធិបតី​ នាឱកាស​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលសំខាន់ៗនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

សម្ដេចធិបតី បានគូសបញ្ជាក់​ថា “ទស្សនវិស័យរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មិននៅត្រឹមប្រែក្លាយព្រៃទៅជាតំបន់អភិវឌ្ឍន៍ប៉ុណ្ណោះទេ គឺសម្ដេចទាំងទ្វេមានទស្សនវិស័យខ្ពស់ជាងនេះទៅទៀត គឺប្រែក្លាយតំបន់ព្រំដែន និងតំបន់ធ្លាប់ប្រឈមនឹងសង្គ្រាម ទៅជាតំបន់ដែលមានការរីកចម្រើនឥតឈប់ឈរ ហើយតពីមួយជំនាន់ទៅមួយជំនាន់ទៀត”។

ជាមួយគ្នានេះ​ សម្តេចធិបតី​ បានថ្លែង​ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា នឹងធ្វើឲ្យប្រទេសមានការរីក ចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងដូច ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹងយ៉ាងដូច្នេះដែរ ដែលបានប្រែក្លាយពីតំបន់គ្មានមនុស្សនៅ តំបន់សង្រ្គាម មកជាតំបន់មានមនុស្សច្រើនមានមន្ទីរពេទ្យ មានសាលារៀន និងផ្លូវថ្នល់ជាដើមនោះ។ សម្ដេចធិបតី ថា រាជរដ្ឋាភិបាលមិនដែលទុកបងប្អូនអតីតយុទ្ធជនចោលឡើយរាប់ចាប់តាំងពីកម្ពុជាងើបចេញមកពីបាតដៃទទេរហូតមកដល់ពេលនេះ គឺរាជរដ្ឋាភិបាលតែងតែគិតរឿងពីរយ៉ាងដល់បងប្អូនអតីតយុទ្ធជន ក្នុងនោះគឺជីវភាព និងកិត្តិយស ទៅដល់បងប្អូនអតីតយុទ្ធជន ។

...

បន្ថែមពីនេះ​ សម្ដេចធិបតី ថ្លែងបញ្ជាក់យ៉ាងដូច្នេះថា ការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន គឺរាជរដ្ឋាភិបាលគ្រប់អាណត្តិតែងផ្ដោតការយកចិត្តទុកដាក់ជាប្រចាំ។ ការយកចិត្តទុកជាសំខាន់ចំពោះអតីត យុទ្ធជនគឺផ្ដោតការយកចិត្តទុកដាក់សំខាន់ ២ ចំណុចជាប្រចាំ ក្នុងនោះទី១ គឺជីវភាពរបស់អតីតយុទ្ធជន តាមរយៈការដំឡើងប្រាក់ខែ និងប្រាក់ឧបត្ថម្ភនានាទៅតាមកម្រិតនៃការរីកចម្រើនរបស់សេដ្ឋកិច្ច ជាតិ ដូចមន្ត្រីរាជការទូទៅដែរ រួមទាំងការផ្ដល់សេវាព្យាបាល និងសេវាតម្រូវការនានាជាច្រើនទៀត៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print