សុខ ពិសី ប្រកាសច្រៀងរកលុយជួយពេទ្យគន្ធបុផ្ផា

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសីបាន ប្រកាសចេញច្រៀងដោយមិនយកកម្រៃ និងប្រមូលថវិកាជូនដល់មន្ទីរពេទ្យគន្ធបុផ្ផា។ ទោះជាយ៉ាងណាក្រៅពីតារាចម្រៀងលំដាប់ជួរមុខម្នាក់នេះក៏នៅមានតារាចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើនរូបទៀត ក៏នឹងបង្ហាញវត្តមានក្នុងកម្មវិធីប្រគុំតន្ត្រីមួយដែលនឹងត្រូវធ្វើឡើងក្នុងអំឡុងពាក់កណ្តាលខែកញ្ញាខាងមុខនេះ។

អ្នករៀបចំកម្មវិធីប្រគំតន្ត្រីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា បានបញ្ជាក់ថា នៅថ្ងៃទី១៧ ខែកញ្ញាខាងមុខនៅក្នុងបរិវេណសាកលវិទ្យាល័យន័រតុននឹងមានការការប្រគំតន្ត្រីធំមួយ ដោយមានការចូលរួមពីតារាសិល្បៈជាច្រើន ដែលក្នុងចំណោមនោះក៏មានវត្តមាន សុខ ពិសី ផងដែរ។ ប្រភពបន្តថា ការប្រកាសច្រៀងមិនយកលុយរបស់នាងត្រូវបានធ្វើឡើងក្រោយពីនាងយល់ថានេះគឺជាកម្មវិធីសប្បុរសធម៌ដែលនាងអាចនឹងច្រៀងយ៉ាងតិច៤បទដែលជាបទមានប្រជាប្រិយភាពរបស់នាងក្នុងពេលបច្ចុប្បន្ន។ កម្មវិធីនេះក៏ នឹងត្រូវធ្វើឡើងអមជាមួយការតាំងពិព័ណ៌របស់និស្សិតនៅសាលាពេទ្យតាំងពីព្រលឹមថ្ងៃទី១៧ ខែកញ្ញា ហើយចាប់ពីម៉ោង៣រសៀលរហូតដល់ម៉ោង៨យប់ គឺជាការប្រគំតន្ត្រីរ៉ៃអង្គាសប្រាក់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ អ្នកផលិតកម្មវិធីរូបនេះបញ្ជាក់ដែរថា ក្រៅពីសុខពិសី ក៏មានតារាសិល្បៈមួយចំនួនទៀតចូលរួមច្រៀង រួមមាន កញ្ញាទេព បូព្រឹក្ស កញ្ញាអេដា លោកឃុន វត្ថា លោករ៉ូលីន លោកស៊ន វិជ្ជបុត្រ និងតារាសម្ដែងល្បីឈ្មោះជាច្រើនដូចជាចន ច័ន្ទលក្ខិណា ថន លក្ខិណា និង ទឹម រដ្ឋា ជាដើម។

យ៉ាងណាក៏ដោយប្រភពពីអ្នករៀបចំដដែលបានបង្ហាញភាពភ្ញាក់ផ្អើលដោយសារតែ សុខ ពិសី បានទទួលច្រៀងនៅក្នុងព្រឹត្តិការណ៍នេះ ក្នុងពេលដែលនាងកន្លងមក គឺកម្រទទួលច្រៀងមិនយកកម្រៃបែបនេះ។

តារាចម្រៀង សុខ ពិសី បញ្ជាក់ដោយខ្លីថា មិនមែនកន្លងមក នាងមិនទទួលច្រៀងនូវកម្មវិធីសប្បុរសធម៌នោះទេ ប៉ុន្តែមកពីកម្មវិធីទំនាក់ទំនងកន្លងមកចំពេលនាងរវល់ប៉ុណ្ណោះ។ នាងថា ក្រោយការទទួលច្រៀងជួយសាលាន័រតុនក្នុងការស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផានេះ គឺនាងនឹងបានបន្តជួយដល់សង្គមបន្តទៀតឲ្យតែការរៀបចំ ចំពេលនាងអាចឆ្លៀតបាន។ នាងរំពឹងថា កម្មវិធីនេះនឹងទទួលបានការគាំទ្រច្រើនពីសប្បុរសជន និងអ្នកគាំទ្ររបស់នាងផងដែរ៕

IMG_5977 IMG_5974 IMG_5988 IMG_6035

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print