ឆក់យកទូរស័ព្ទជាប់ ICLOUD ពី​នារី​ម្នាក់​បាន​សម្រេច​ជិះ​គេច​ខ្លួន​មក​ឈប់​នៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋត្រូវជនរងគ្រោះ​​តាមទាន់រត់​គេច​ខ្លួន​ចោល​ម៉ូតូ​

ចែករំលែក៖

ភ្នំពេញ​:​ នារី​ម្នាក់​ជិះ​ម៉ូតូ​មក​ទិញ​ទឹក​ដោះ​គោ​ឲ្យ​កូន​ត្រូវ​ជន​សង្ស័យ​មិន​ស្គាល់​មុខ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​បាន​សម្រេច​ជិះ​ម៉ូតូ​គេច​​ខ្លួន​​មក​ឈប់ទុកចោល​​នៅ​មុខ​ផ្ទះ​ពលរដ្ឋ​​ត្រូវ​បាន​ជន​រងគ្រោះ​ឆែក​តាម​ប្រព័ន្ធ​ICLOUD តាម​មក​ទាន់ រត់ចោលម៉ូតូ។

ហេតុការណ៍នេះ​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ម៉ោង​៩និង​៣៥នាទី​យប់​ថ្ងៃ​ទី​១៩ខែ​មករា​ឆ្នាំ​២០២៤នៅ​ចំណុចផ្លូវ​២០០៤​ ​ភូមិ​ត្រពាំង​ល្វា​ សង្កាត់​កាកាប​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​។

ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​ជន​រងគ្រោះ​​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​ដែល​កេីត​ហេតុ​ខណៈ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​មក​រក​ទិញ​ទឹក​ដោះ​គោ​អោយ​កូន​ស្រាប់​តែ​លេច​មុខ​ជន​សង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្កុបពី​ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1KK-1751​ មក​ធ្វើ​សកម្មភាព​ឆក់​យក​ទូរសព្ទ​ពី​នារី​ជន​រងគ្រោះ​ម៉ាក​ IPhon​ 12​ ដែល​ជាប់​ប្រព័ន្ធ​ ICLOUD ​បាន​សម្រេច​រួច​ហើយជន​សង្ស័យ​រូប​នោះ​​ក៏​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​ពី​សង្កាត់​ចោមចៅ​៣ ទៅ​ឈប់ម៉ូតូទុកចោល​នៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ចំណុច​ផ្លូវ​២០០៤​ ភូមិ​ត្រពាំង​ល្វា​ ក្នុង​សង្កាត់​កាកាប​ទី​ ១ខណ្ឌពោធិ៍​សែន​ជ័យ​​ បន្ទាប់​មក​ជន​រងគ្រោះ​បាន​ឆែក​តាម​ប្រព័ន្ធ​ICLOUD តតាមមកឃើញ បានទាក់ទងទៅកម្លាំងអាវុធហត្ថឲ្យ​ជួយ​អន្តរាគមន៍​ ស្រាវជ្រាវ​រក​ ខណៈ​​នោះ​កង​កម្លាំង​បាន​ចុះ​មក​ព័ទ្ធជុំវិញ​ទី​តាំង​ខាង​លើ​ តែ​ជន​សង្ស័យ​ហាក់​ដូច​ជា​ដឹង​ខ្លួនជា​​មុន​ក៏​ផ្លោះ​រត់​គេច​ខ្លួន​ពី​ដំបូល​ផ្ទះ​មួយ​នៅ​ផ្ទះ​មួយ​គេច​ខ្លួន​បាត់​ស្រមោល​ទៅ​។

បន្ទាប់​ពី​កេីត​ហេតុកម្លាំង​​អាវុធ​ហត្ថ​បាន​យក​ម៉ូតូ​ជន​សង្ស័យ​ទៅ​រក្សា​ទុក​នៅ​ផ្នែក​ជំនាញ​អាវុធ​ហត្ថ​ខណ្ឌ​ពោធិ​សែន​ជ័យ​និង​ទទួល​ពាក្យ​បណ្តឹង​ពី​ជន​រងគ្រោះ​ដេីម្បី​កំណត់​ស្រាវជ្រាវ​រក​មុខ​សញ្ញា​ជន​សង្ស័យ​មក​ផ្ដន្ទាទោស​តាម​នីតិវិធី៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print