អន្តរជាតិ ៖ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖នៅថ្ងៃទី ២០ ខែមករា លោក Christopher Luxon នាយក រដ្ឋមន្ត្រី នូវែលសេឡង់ បាន ប្រកាស ការ រុះរើ គណៈរដ្ឋមន្ត្រី ទ្រង់ទ្រាយធំ ជា លើក ដំបូង ចាប់តាំង ពី លោក បាន ឡើង កាន់ មុខ តំណែង រយៈពេល ជាង មួយ ឆ្នាំ កន្លងមក ហើយ វិស័យ សំខាន់ៗ ដែល លោក នឹង កែ សម្រួល គឺ ជំរុញ កំណើន សេដ្ឋកិច្ច និង ស្ថាប័នសុខាភិបាល ។
គេហទំព័រ «CCFR China state-controlled media » លោក Christopher Luxon បានថ្លែងថា គណៈរដ្ឋមន្ត្រី ដែល ត្រូវ បាន កែសម្រួល រួច នឹង ផ្តោត សំខាន់ លើ ការ ជំរុញ កំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រជាជន មាន ជីវភាព រស់ នៅ កាន់ តែ ល្អប្រសើរ បង្កើតឱកាសកាន់តែច្រើនសម្រាប់សហគ្រាស ក៏ដូចជា ជួយ ប្រជាជន នូវែលសេ ឡង់ ឱ្យ មានលទ្ធភាព រ៉ាប់រងបាន នូវ ចំណាយ ខាង សុខាភិបាល និង ការ អប់រំ លំដាប់ ឈាន មុខ ៕
ដោយ ៖ សិលា