ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុ

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យសិរីមង្គល មហាប្រសើរជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការនៃសមាគមកាយឬទ្ធិនារីកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់៤៤ ឈានចូល ៤៥ឆ្នាំ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។

នាទិវាដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្នានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះ លោកជំទាវបណ្ឌិត ដែលជាថ្នាក់ដឹកនាំមួយរូបពោរពេញទៅដោយគុណធម៌ សមត្ថភាព មានភាពដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសប់ ធ្វើឱ្យមហាគ្រួសារកាយឬទ្ធិនារីកម្ពុជា ត្រូវបានលើកកម្ពស់យ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ។លោកជំទាវបណ្ឌិត បានចូលរួមគ្រប់សកម្មភាពក្នុងសង្គមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជាតិ និងសុខុមាលភាពប្រជាជន។

...

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ឫទ្ធីតេជៈបារមី សូមប្រោសប្រទានពរជ័យជូនលោកជំទាវបណ្ឌិត និងសម្តេចមហាបវរធិបតី ព្រមទាំងបុត្រាបុត្រី សូមប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print