Man City លត់ម្ចាស់ផ្ទះ Ipswich ៦-០ ឡើងឈរតំបន់ Top 4

ចែករំលែក៖

ក្រុមមេឃខៀវ Manchester City បានត្រឡប់មករកជ័យជម្នះជាបន្តបន្ទាប់ឡើងវិញ បន្ទាប់ពីធ្វើបានល្អកាលពីឆ្នាំចាស់ ខណៈដែលក្រុមនេះបានកត់ត្រាជ័យជម្នះដ៏ធំបំផុតក្នុង Premier League ប្រចាំរដូវកាលនេះ ដោយបានយកឈ្នះលើក្រុម Ipswich នៅ Portman Road ក្នុងលទ្ធផល ៦ទល់០ ដើម្បីត្រលប់ទៅឈរក្នុងចំណាត់ថ្នាក់កំពូលទាំងបួនវិញ។

បន្ទាប់ពីបានបណ្តោយឱ្យរបូតគ្រាប់បាល់នាំមុខ២គ្រាប់ដើម្បីស្មើ ២-២ ជាមួយ Brentford ក្នុងការប្រកួតលីកចុងក្រោយរបស់ពួកគេ ក្រុមរបស់លោក Pep Guardiola បានត្រលប់ទៅរកជ័យជម្នះវិញកាលពីរាត្រីថ្ងៃទី១៩ ខែមករា។

ខ្សែប្រយុទ្ធ Phil Foden ពិតជាល្អមែនទែន ខណៈដែលកីឡាកររូបនេះស៊ុតបញ្ចូលទី២គ្រាប់ដង និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម១គ្រាប់ក្នុងចំណោម៦គ្រាប់ ជាមួយនឹងការស៊ុតបញ្ចូលទី២របស់គាត់គឺធ្វើឡើងនៅក្នុងតង់ទី១។

ខ្សែប្រយុទ្ធអង់គ្លេសរូបនេះបានរកគ្រាប់បាល់នាំមុខនៅនាទីទី២៧។ Man City បានបន្ថែមមួយគ្រាប់ទៀតត្រឹមតែ៣នាទីក្រោយមក តាមរយៈការស៊ុតដ៏មុតស្រួចរបស់ Mateo Kovacic ពីគែមប្រអប់ ដោយ Foden ជាអ្នក Assist មុនពេលដែលគាត់រកបានមួយគ្រាប់ទី៣នៃការប្រកួតនេះនៅនាទីទី៤២។

ខ្សែបម្រើ De Bruyne គឺជាកីឡាករដែល Assist ២គ្រាប់ នៅពេលដែលគាត់បានបញ្ជូនបាល់ឲ្យ Foden ស៊ុត១គ្រាប់ និង១គ្រាប់ទៀតដែលជាស៊ុតរបស់កីឡាករ Jeremy Doku ទទួលបានគ្រាប់បាល់ទី៤នៅនាទីទី៤៩ មុនពេលគ្រាប់បាល់ទី៥របស់ Man City រកបាននៅនាទីទី៥៧ ដោយខ្សែប្រយុទ្ធ Erling Haaland ដែលទើបតែបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល៩ឆ្នាំកន្លះនៅក្លិបបានធ្វើវា។

កីឡាករបម្រុង James McAtee បានបញ្ចប់ការទទួលជ័យជម្នះក្នុងគ្រាប់បាល់ទី៦ ពីការបញ្ជូនបាល់របស់ Kovacic នៅនាទីទី៦៩ ដែលធ្វើឲ្យចប់ការប្រកួតក្រុមភ្ញៀវ Man City ទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ ក្នុងលទ្ធផល ៦ទល់០។

...

ជ័យជម្នះនេះមានន័យថា Manchester City ស្ថិតនៅលេខ៤ មាន៣៨ពិន្ទុ ខណៈ Ipswich នៅតែស្ថិតនៅបាតតារាង៣ មាន១៦ពិន្ទុ។ ក្រុម Manchester City បានធ្លាក់ទម្រង់លេងកាលពីចុងឆ្នាំមុន ហើយកីឡាកររបស់ពួកគេមើលទៅមានការប្តេជ្ញាចិត្តដើម្បីស្តារមុខមាត់ឡើងវិញជាមួយនឹងជ័យជម្នះដែលបន្តប្រជែងក្នុងតំបន់ Top 4 បន្តទៀត ៕ (រូបភាព ៖ BBC)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print