ហេតុអ្វី ! បានសត្វក្រពើងាប់មកទម្លាក់ចូលក្នុងស្ទឹងសង្កែ ?

ចែករំលែក៖

ខេត្តបាត់ដំបង : ស្នងការនគរបាលខេត្តបាត់ដំបងបញ្ជាកម្លាំងអោយស្រាវជ្រាវរកអ្នកដែលដឹកសត្វក្រពើងាប់មកទម្លាក់ចូលក្នុងស្ទឹងសង្កែ ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា, លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានឲ្យដឹងតាមតេឡេក្រាមថាពិតជាមានករណីសត្វក្រពើអណ្ដែតស្លាប់ក្នុងស្ទឹងសង្កែមែនហើយសត្វក្រពើអណ្ដែតស្លាប់នេះមានចំនួន ៩ក្បាល ។

តាមករណីស្រាវជ្រាវបឋមបានឲ្យដឹងថាមានគេឃើញរទេះដឹកសត្វក្រពើងាប់នេះពីរខាងលើមកទម្លាក់ចោលក្នុងស្ទឹងសង្កែម៉ោងប្រហែល ១២យប់មិញ។

លោកស្នងការបន្តថាលោកបានឲ្យមន្ត្រីជំនាញធ្វើការស្រាវជ្រាវរកអ្នកដែលដឹកសត្វក្រពើងាប់នេះមកចោលក្នុងស្ទឹងសង្កែដើម្បីយកមកអនុវត្តបានច្បាប់ ។
គេបង្ហោះហ្វេសប៊ុកថា, ពិតជាចម្លែកមែនសត្វក្រពើជាច្រើនក្បាលបានលង់ទឹកស្លាប់ក្នុងស្ទឹងសង្កែ ស្ថិតនៅក្នុងភូមិខ្វិត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបងនៅជិតចំណតទូកដរថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print