លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖

១- ឯការធ្វើពិធីបញ្ចូលបក្សគឺនៅក្នុងគណកម្មាធិការបក្សណា = គឺប្រធានគណកម្មាធិការបក្សទីនោះជាអ្នកទទួលខុសត្រូវតាមនីតិវិធី។

២- ការបញ្ចប់សំណុំរឿងក្តីណាមួយ = គឺជាឆន្ទានុសិទ្ធិរបស់តុលាការផ្អែកតាមអង្គសេចក្តីនិងអង្គហេតុនៃរឿងក្តីនីមួយៗ?

៣- លឹម គឹមយ៉ា ត្រូវឃាដកបាញ់ស្លាប់នៅថៃ = បែរជាក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមដាក់បន្ទុកមកលើរាជរដ្ឋាភិបាលកម្ពុជាទៅវិញ?

៤- បាតុភាពអសកម្មនៅក្នុងសង្គមតែងកើតមានដោយជៀសមិនរួច = តាមរូបភាពផ្សេងៗដូចជាមានការចាត់តាំងជាក្រុមក្លែងរូបភាពជាសមត្ថកិច្ច ជាត្រីងៀតឆ្លៀតពង។ល។

៥- ចាំមើលមើតើការកើតទុក្ខមិនសុខចិត្តរបស់ខ្មែររត់ចោលស្រុកពីរឿងកោះគុតបានលទ្ធផលអីខ្លះ? = វាគង់តែជៀសមិនរួចពីការដោះស្រាយដោយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងស្រុកដដែល?

៦- ការបង្កើតរដ្ឋាភិបាលស្រមោល = មានរូបរាងជាស្រមោល និងលទ្ធផលការងារក៏ជាស្រមោលនិងនៅក្នុងអារម្មណ៍ដែរ។

៧- ក្រុមឧទ្ទាមក្រៅច្បាប់អួតខ្លួនថាជាអ្នកស្នេហាជាតិ = តែនាំគ្នារត់ចោលជាតិ ។ បើរត់ចោលជាតិតើមានលទ្ធភាពអីជួយជាតិបាន។

៨- ឥស្សរជនជាតិទោះបីមានគោរម្យងារស្អីក៏ដោយ = មិនបានធ្វើខ្លួនឃ្លាតឆ្ងាយពីប្រជាជនកម្ពុជានិងជាតិម្តងណាឡើយ។

៩- សកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីសជាប់គុក = ព្រោះចេះជាងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

១០- កិច្ចព្រមព្រៀងទីក្រុងប៉ារីសបានជម្រុញឲ្យមានការកសាងនិងអភិវឌ្ឍន៍កម្ពុជា = អត់មានហាមការអភិវឌ្ឍន៍កម្ពុជាទេ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print