សម្តេចពិជ័យសេនា ទៀ បាញ់ ពិនិត្យមើលវឌ្ឍនភាពការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្តេចពិជ័យសេនា​ ទៀ បាញ់ ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​មូលនិធិ​ទ្រទ្រង់​ការ​សាងសង់វិមានឈ្នះ-ឈ្នះ បានដឹកនាំក្រុមការងារ អញ្ជើញពិនិត្យមើល វឌ្ឍនភាពការ សាងសង់​ស្តូប​អនុស្សាវរីយ៍នយោបាយ ឈ្នះ​-​ឈ្នះ នៅខេត្តប៉ៃលិន​។​

សម្តេចពិជ័យសេនា ទៀ បាញ់ បាន​មានប្រសាសន៍​លើកឡើងថា៖ ការសាងសង់​វិមាន​ឈ្នះ​-​ឈ្នះ ឡើង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​          សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានមូលនិធិទ្រទ្រង់ការសាងសង់វិមាន​ស្តូបឈ្នះ-ឈ្នះ បានមានប្រសាន៍លើកឡើងថា៖ ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ-ឈ្នះ គឺជា​សំណង់​ស្ថាបត្យកម្ម​មួយ​រំលេច​ពី​អត្តសញ្ញាណ​នៃ​កតញ្ញុតាធម៌ ការដឹងគុណ​ដល់​គុណបំណាច់​នយោបាយ​ឈ្នះ​-​ឈ្នះ​ ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​សម័យ​ទំនើប ​ដែលជា​និមិត្តរូប​នៃ​សន្តិភាព ខណៈ​រដ្ឋាភិបាល​កំពុង​សាងសង់​ស្តូប​នយោបាយ​ឈ្នះ​-​ឈ្នះ នៅ​ទីតាំង ​៣ ​ផ្សេងទៀត​ បន្ទាប់ពីភ្នំពេញ គឺ​កោះកុង អន្លង់វែង និង​ប៉ៃលិន ដែលជា​ប្រតិ​​ប​ត្តិ​ករ​ការទូត​សន្តិភាព ​ដើម្បី​ផ្សព្វ​ផ្សាយ ការធានា​អាយុជីវិត ការ​ធានា​អាជីព​ និង​មុខរបរ និង​ការធានា​កម្មសិទ្ធិឯកជន​ដល់​កម្លាំង​សមាហរណកម្ម​ភាគី​ខ្មែរក្រហម​។​

សម្តេចពិជ័យសេនា បានមានប្រសាសន៍បញ្ជាក់ថា​៖ «​ន​យោ​បាយ​ឈ្នះ​-​ឈ្នះ បានប្រែក្លាយ​កម្ពុជា​ពី​វាលពិឃាត តំបន់​អសន្តិសុខ ចម្ការមីន ដែល​មនុស្ស​គ្រប់គ្នា​ភ័យខ្លាច ទៅជា​ប្រទេស​មាន​សន្តិភាព ឯកភាព​ជាតិ​ពេញលេញ ទីតាំង​ទេសចរណ៍​ដ៏​ទាក់ទាញ​»​ ដូច្នេះ នយោបាយ​ឈ្នះ​-​ឈ្នះ ដែលជា​គំនិត​ផ្តួចផ្តើម​របស់សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ពិតជា​ផ្តល់​ផលប្រយោជន៍​ធំធេង​សម្រាប់​ជាតិ​កម្ពុជា​ពិតប្រាកដ​មែន ហើយ​បាន​ក្លាយជា​ខ្សែ​ចរន្ត​ក្នុង​នយោបាយ​ជាតិ ជា​គោលដៅ​អភិវឌ្ឍន៍​អតីត​តំបន់​សមរភូមិ​ទៅ​ជាទី​ស្ថាន​សុខដុម​។​

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍រំលឹក​ថា៖ រយៈពេលជិត​ ៣០ ​ឆ្នាំ​កន្លងទៅនេះ មិនមែន​ជាការ​​វាយតម្លៃ​ខ្ពស់​ និង​ជ្រុលនិយម​ទេ តែ​ជា​សច្ចភាព​ពិត​នាំមក​នូវ​សន្តិភាព​ពេញលេញ ខណៈ​អង្គការសហប្រជាជាតិ​ចំណាយ​ប្រាក់​អន្តរាគមន៍​ ២ ​ពាន់​លាន​ដុល្លារ​ក៏​មិនទាន់បាន​សន្តិភាព​ ដូច្នេះការ​សាងសង់​ស្តូប​អនុស្សាវរីនយោបាយឈ្នះ​-​ឈ្នះ បន្ថែមទៀត​នៅ​ទីតាំង​អតីត​តំបន់​រឹងមាំ​របស់​ខ្មែរក្រហម​នេះ គឺជាការ​ចារឹក​ប្រវត្តិសាស្ត្រ ​ដើម្បីឱ្យ​អ្នកជំនាន់ក្រោយ​បាន​សិក្សា​ពីបទ​ពិសោធន៍​ដ៏ជូរចត់ពី​អតីតកាល​ ជាពិសេសចារឹក​នូវ​ភ័ស្តុតាង​សម្រាប់​ខ្មែរ​តទៅ​អនាគត ​ឱ្យ​ចងចាំ​ថា សង្គ្រាម វា​ងាយ​នឹង​ឆាបឆេះ ប៉ុន្តែ​ការកសាង​សន្តិភាព​គឺ​ពិបាក ហើយ​ត្រូវការ​ឆន្ទៈ​ន​យោ​​បាយ​រឹងមាំ អ្នកដឹកនាំ​រឹងមាំ ​និង​ច្បាស់លាស់ ទើប​អាច​ស្វែងរក​សន្តិភាព​បាន​។​

សូមបញ្ជាក់ថា៖ ការសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ នៅ ខេត្តប៉ៃលិន គឺមានទីតាំងស្ថិតនៅ ក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន តាមដងផ្លូវវាងក្រុង ចម្ងាយប្រហែល ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ដោយស្តូបមានទំហំបាតក្រោម ៥៩ម៉ែត្រ គុណនឹង ៥៩ម៉ែត្រ និងមានកំពស់ ៥០.៩ម៉ែត្រ សាងសង់លើផ្ទៃដីទំហ៊ំ ២៦០០០ម៉ែត្រការ៉េ ដែលជាអំណោយផ្ទាល់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានអនុគណៈកម្មាសាងសង់ និង​លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ចំណែកប្លង់ស្ថាបត្យកម្ម និងរចនាសម្ព័ន្ធ​សាងសង់ស្តូប ឈ្នះ ឈ្នះ ខេត្តប៉ៃលិន បានបង្កើតឡើងតាមទម្រង់វិមាន ឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ ដែលមានទម្រង់ ៣សំខាន់ គឺ ៣- ៥- ៧- គឺ១-បង្ហាញពីគោលការណ៍ធានា ៣យ៉ាង នៃនយោបាយ ឈ្នះ ឈ្នះ ២-កត្តាទាំង៥ ចំណុច នៃយុទ្ធសាស្ត្រឌីហ្វីដ DIFID និង ៣-កត្តាទាំង៧ នៃជ័យជម្នះប្រកបដោយប្រសិទ្ធភាពខ្ពស់ របស់នយោបាយឈ្នះ ឈ្នះ៕

...

ដោយ÷ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print