ភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនីឆេះរោងបុណ្យសពលោកតាអាយុ៩២ឆ្នាំម្នាក់ដែលកូនចៅនិងក្រុមគ្រួសារសាច់ញាតិកំពុងតែរៀបចំធ្វើបុណ្យសព ។ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅចំនុចរោងបុណ្យសពមួយកន្លែង ក្នុងភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុក្រុមគ្រួសារនៃសពលោកតាវ័យ៩២ឆ្នាំម្នាក់បានរៀបចំធ្វើពិធីបុណ្យសពរយះពេល២ថ្ងៃហើយ ហើយថ្ងៃស្អែកនិងរៀបចំដង្ហែសពទៅបូជា. ខណៈកំពុងតែរៀបចំទទួលភ្ញៀវដែលបានមកចូលរួមបុណ្យសពខាងលើ ស្រាប់តែមានផ្សែងហុយចេញពីបន្ទប់ជួលក្បែរផ្ទះបុណ្យសព និងបានឆេះរាលដល់ផ្ទះបុណ្យសពផងដែរ ទេីបបង្កឲ្យមានការភិតភ័យដល់កូនៗនិងក្រុមគ្រួសារសព បាននាំគ្នាជួយសែងមឈូសលើកចេញមកខាងក្រៅ. ហើយបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានដ្ឋានភ្លាមៗ។
បន្ទាប់មក សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ ក៏បានទទួលបានព័ត៍មានថាមានអគ្គីភ័យឆេះរោងបុណ្យ ភ្លាមនោះក៏បានរាយការណ៍បន្តទៅកាន់ការិយាល័យបង្ការនិងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គីភ័យចេញទៅជួយអន្តរាគមន៍បានទឹកទប់ស្កាត់ការពារនៅទីតាំងកើតហេតុខាងលើដើម្បីកុំឲ្យមានការរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរៗនោះ ហើយអគ្គីភ័យខាងលើបានរលត់ទៅវិញទាំងស្រុងជាស្ថាពរនៅវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃខែនិងឆ្នាំដដែល៕ ដោយ ៖ ភារ៉ា ដង្កោ