អន្តរជាតិ ៖ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ តាម ការផ្សាយ ដំណឹងនៃ ទីភ្នាក់ងារ សារព័ត៌មាន AFP របស់ បារាំងឱ្យដឹងថា កាលពីថ្ងៃទី ២០ខែមករា តាមម៉ោង ក្នុងតំបន់ លោក Gustavo Petro ប្រធានាធិបតី កូឡុំប៊ី បាន ប្រកាស ដាក់ ប្រទេសទាំងមូល ក្នុង គ្រាអាសន្ន ដោយសារ ភាពចលាចល ផ្ទៃក្នុងនិង វិបត្តិ សេដ្ឋកិច្ច ដើម្បី ឆ្លើយតបនឹង ការប៉ះទង្គិច ដោយ ប្រដាប់អាវុធ ដែលឡើង កម្តៅ ជាបន្តបន្ទាប់ ។
គេហទំព័រ «CCFR China state-controlled media » តាម ការផ្សាយ ដំណឹងនៅ ពេលមុននេះ ឱ្យដឹងថា កាលពី ថ្ងៃទី១៧ខែ មករា តាមម៉ោងក្នុង តំបន់ កងកម្លាំង ប្រដាប់អាវុធ កូឡុំប៊ី ធ្លាប់ចាត់បញ្ជូន កម្លាំងទ័ព ទៅតំបន់ Catatumbo ដែល ស្ថិតនៅ ភាគខាងជើង កូឡុំប៊ី ដើម្បីទប់ស្កាត់ សកម្មភាពហិង្សានៃកង កម្លាំង ប្រដាប់អាវុធ ក្នុង តំបន់ ៕
...
ដោយ ៖ សិលា