រដ្ឋបាលខេត្តកំពង់ធំ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តការងារអត្រានុកូលដ្ឋាន ក្នុងខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ លោក យឹម សំអុល អនុប្រធាននាយកដ្ឋាន អត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញជាអធិបតីភាពក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តការងារអត្រានុកូលដ្ឋាន ស្របច្បាប់តាមច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដោយមានការចូលរួមពីសំណាក់ មន្ទីអង្គភាពពាក់ព័ន្ធ អភិបាល អភិបាលរងក្រុង-ស្រុក អធិការដ្ឋាននគរបាលក្រុង-ស្រុក លោកមេឃុំ ចៅសង្កាត់ ស្មៀន ដែរប្រារព្ធឡើងនៅសាលប្រជុំសាលាខេត្តកំពង់ធំ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

លោក ញឹក បានខេង បានមានប្រសាសន៍ក្នុងពិធីថា ការបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការអនុវត្តការងារអត្រានុកូលដ្ឋាន ស្របតាមច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា ជាពិសេសចំពោះប្រតិបត្តិករនៅថ្នាក់ក្រោមជាតិ។ កន្លងមកយើងសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរមួយចំនួន និងកំពុងជួបបញ្ហាប្រឈមលើកំហុសទិន្នន័យអត្តសញ្ញាណរបស់ខ្លួននៅក្នុងគល់បញ្ជីអត្រានុកូលដ្ឋាន និងសំបុត្រអត្រានុកូលដ្ឋាន ជាមួយឯកសារអត្តសញ្ញាណដទៃទៀត។

ឆ្លៀតក្នុងឱកាសនេះ លោក បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងអ្នកពាក់ព័ន្ធពិសេសមន្ត្រីជំនាញលើការងារអត្រានុកូលដ្ឋាន ទាំងអស់ឲ្យយកចិត្តទុកដាក់បន្ថែមទៀតនៅកិច្ចការនេះ និងស្វែងយល់ឲ្យបានទូលំទូលាយ ស៊ីជម្រៅលើការអនុវត្តការងារ អត្រានុកូលដ្ឋានស្របតាមច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនាពេលនេះព្រោះថា សេចក្តីណែនាំលេខ ០៤២គឺបានណែនាំអំពីការ ចុះបញ្ជីកំណើតរស់ ចុះបញ្ជីមរណភាព និងចុះបញ្ជីអាពាហ៍ពិពាហ៍ ក្នុងនោះសេចក្តីណែនាំបានបញ្ជាក់អំពីការមិនប្រើប្រាស់នូវ សៀវភៅបញ្ជាក់កំណើត សំបុត្របញ្ជាក់កំណើត(២ពណ៌) សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត(ក្នុងឆ្នាំ) ការចុះសំបុត្រមរណភាព(មិនកំណត់ពេលវេលា) ដូច្នេះប្រជាពលរដ្ឋដែលចង់ចុះសំបុត្រមរណភាពឱ្យសព គឺលែងត្រូវការសុំសាលក្រមពីតុលាការទៀតហើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print