ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័តឆ្លងគន្លងចូលទៅផ្លូវម្ខាងទៀតស្របពេលរថយន្តហាយឡែនឌ័របើកបុកពេញទំហឹងប៉ើងម៉ូតូទៅចិញ្ចើមផ្លូវ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១:៣៥នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។
សពមានឈ្មោះ វៃ អូន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបអ្នកបើកបរ មានស្រុកកំណើត នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
ដង្កូវតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1DB-4329 ជិះម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវ ជាតិលេខ ១ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនមធ្យមខណះពេលជិះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃឆ្លងគន្លង ចូលទៅផ្លូវម្ខាងទៀត ស្របពេលមានរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2W-7137 បើកបរដោយស្ត្រីម្នាក់ទិសដៅបញ្រ្ចាស់គ្នាពីកើតមកលិចក្នុងល្បឿនលឿន ជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុកចំពីមុខម៉ូតូយ៉ាងពេញទំហឹងប៉ើងខ្ទាតលើចិញ្ចើមផ្លូវបណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូស្លាប់នៅនឹងកន្លែងភ្លាមៗ ចំណែករថយន្តបែកកង់មួយចំហៀងខាងស្តាំរងការខូចខាតធ្ងន់ធ្ងរបន្ដទៅមុខលែងរួច។ ភ្លាមនោះដែលពលរដ្ឋរបាមឃាត់ម្ចាស់រថយន្តទុកប្រគល់ឱ្យសមត្ថកិច្ចយកទៅប៉ុស្តិ៍នគរបានសង្កាត់ក្បាលកោះសួរនាំបន្ត។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងស្ទូចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំភាគីសង្ខាងដោះស្រាយគ្នានៅពេលក្រោយបន្ទាប់មកសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕