គ្រូបង្វឹកបែលហ្សិកលោក Domenico Tedesco ត្រូវបានបណ្តេញចេញពីតំណែងក្រោយពីដឹកនាំមិនដល់២ឆ្នាំផង។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលី-អាឡឺម៉ង់រូបនេះបានរងសម្ពាធបន្ទាប់ពីលទ្ធផលខកចិត្តជាបន្តបន្ទាប់ ដោយក្រុមរបស់គាត់ឈ្នះតែ២ប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួត១០ចុងក្រោយរបស់ពួកគេ។
ការប្រកួតចុងក្រោយរបស់លោក Tedesco បានធ្វើឱ្យបែលហ្ស៊ិកធ្លាក់ក្នុងលទ្ធផល ១-០ នៅ Nations League ដោយចាញ់អ៊ីស្រាអែលក្នុងខែវិច្ឆិកា ហើយមានន័យថា បិសាចក្រហមបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងពូលរបស់ពួកគេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយសហព័ន្ធបាល់ទាត់ប៊ែលហ្សិក FA បាននិយាយថា ក្រុមជម្រើសជាតិ “មិនបានអនុវត្តដូចដែលយើងរំពឹងទុក” ក្នុងការប្រកួត Nations League និងនៅ Euro 2024 ជាកន្លែងដែលពួកគេបានចាញ់បារាំងនៅវគ្គ១៦ក្រុមចុងក្រោយ។
លោក Tedesco ត្រូវបានតែងតាំងក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ដោយចូលកាន់តំណែងពីលោក Roberto Martinez បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២នៅប្រទេសកាតា។ ការកាន់កាប់របស់គ្រូបង្វឹកវ័យ៣៩ឆ្នាំបានចាប់ផ្តើមយ៉ាងត្រចះត្រចង់ជាមួយនឹងការប្រកួត១៣ប្រកួតមិនដែលចាញ់ ប៉ុន្តែការលេងនៅ Euro 2024 គឺជាការបរាជ័យ។
នៅដើមរជ្ជកាលរបស់គាត់ បានដកអ្នកចាំទី Thibaut Courtois របស់ក្លិប Real Madrid ចេញពីជម្រើសជាតិបែលហ្ស៊ិក ដោយកីឡាករវ័យ៣២ឆ្នាំរូបនេះ ក្រោយមកបាននិយាយថា គាត់នឹងមិនលេងឱ្យបែលហ្ស៊ិកម្តងទៀតទេ ខណៈពេលដែលលោក Tedesco នៅតែដឹកនាំ។
បន្ទាប់មកលោក Tedesco បានបរាជ័យក្នុងការបង្ហាញខ្លួនសម្រាប់ការចាប់ឆ្នោតវគ្គជម្រុះ World Cup ឆ្នាំ២០២៦ ក្នុងខែធ្នូ ដែលបណ្តាលឱ្យមានការរំពឹងទុកថា គាត់នឹងចាកចេញពីតួនាទីរបស់គាត់។
លោក Tedesco បាននិយាយថា “ក្រុមនេះនៅតែជាការចាប់ផ្តើមនៃការអភិវឌ្ឍន៍របស់ខ្លួន ហើយនឹងធ្វើឱ្យមានការចាប់អារម្មណ៍នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ខ្ញុំសូមជូនពរដល់កីឡាករ បុគ្គលិកឆ្នើមរបស់សហព័ន្ធ និងអ្នកគាំទ្រទាំងអស់ឱ្យអស់ពីដួងចិត្តរបស់ខ្ញុំ”។
ប្រព័ន្ធផ្សព្វផ្សាយបែលហ្ស៊ិកបានប៉ាន់ស្មានក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះអំពីអ្នកស្នងតំណែងដែលអាចធ្វើទៅបាន រួមទាំងការវិលត្រលប់មកវិញសម្រាប់លោក Thierry Henry ដែលបានបម្រើការជាជំនួយការរបស់លោក Martinez៕ (រូបភាព ៖ BBC)