កម្មករសំណង់បើកលុយនាំអង្គុយសុីផឹកស៊ីឌឺដាក់គ្នាចុះឡើង បង្កហិង្សាវាយគ្នាទៅវិញទៅមកសមត្ថកិច្ចឃាត់ខ្លួន៩នាក់

ចែករំលែក៖

ក្រុងព្រះសីហនុ៖ កម្មករសំណង់២ក្រុមធ្វើការនៅការដ្ឋានជាមួយគ្នា ក្រោយពេលបើកលុយរួចនាំអង្គុយសុីផឹកស៊ីរាំរែក ស្រាប់តែឌឺដាក់គ្នាចុះឡើង កើតជាហិង្សា ទាញកៅអី កែវ វាយគប់គ្នា ផ្អើលពលរដ្ឋ សមត្ថកិច្ចចុះអន្តរាគមន៍ទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០នឹង២០នាទី យប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ នៅតាមបណ្តោយផ្លូវប៉ូឡូវ៉ៃ ចំណុចអគារការដ្ឋានធំមួយកន្លែងកំពុងសាងសង ស្ថិតនៅក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ ណុប បញ្ញា ស្នងការរងទទួលផែនព្រហ្មទណ្ឌនកំរិតធ្ងន់ ដឹកនាំសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និង កំលាំងនគរបាលអធិការក្រុងព្រះសីហនុ បែកចែកកំលាំងគ្នា ជាពីផ្នែកបុកចូលស្រាវជ្រាវរកជនសង្ស័យដែលបានបង្កហិង្សា ហើយរត់ចូលក្នុងកន្លែងសម្រាករបស់អាគារការដ្ឋានខាងលើនោះ ។

បន្ទាប់ពីចូលស្រាវជ្រាវស្វែងរកតាមជនសង្ស័យដែលប្រអំពើហិង្សាដាក់រួចមក កំលាំងជំនាញបានឃាត់ខ្លួនជនសង្ស័យសរុប៩នាក់ យកមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសួរនាំ និងបន្តអនុវត្តតាមនីតិវិធី ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print