គណៈបញ្ជាការឯកភាពខេត្តស្ទឹងត្រែង ដាក់បទបញ្ជាទៅមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ករណីប្រជាពលរដ្ឋបាត់ម៉ូតូ គឺស្រាវជ្រាវរកឃើញភ្លាម !

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ម្ចាស់គណនីហ្វេសប៊ុក មានឈ្មោះថា «NaNa St»បានចូល Comment ក្នុងផេកអភិបាលខេត្តស្ទឹងត្រែងថា ៖ ជំរាបសួរលោកពូជួយក្មួយផង មានចោលលួចម៉ូតូក្មួយទៅពីស្ទឹងត្រែងទៅ អស់រយះពេល13ថ្ងៃហើយមានទាំងរូបមាន ទាំងលេខចោរនិងទៀត ឥលូវនេះគ្មានដំណឹង អីសោះសុំលោកពូជួយក្មួយផង លេខចោរនិងប្រើតេចូលតែចាប់អត់ទេ។ លោក សរ សុពុត្រា – Sor Soputra បានឆ្លើយតបភ្លាមៗ ថា ៖ NaNa St សូមមកដាក់ពាក្យបណ្តឹងនៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ។

លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការថា ៖ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ តាមរយៈទំព័រផ្លូវការរបស់ខ្ញុំ ពីករណីបាត់ម៉ូតូ ខ្ញុំបានដាក់បទបញ្ជាទៅមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីបើកការអង្កេត ស្រាវជ្រាវបន្ទាន់ នឹងក្រោមការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្ត។ ជាលទ្ធផល កម្លាំងជំនាញបានធ្វើការកំណត់មុខសញ្ញា និងឈានទៅដល់ការឃាត់ខ្លួន ព្រមទាំងទៅយកម៉ូតូបានមកវិញ ពីខេត្តព្រៃវែង។
លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បន្តថា ៖ ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរឯកឧត្តមព្រះរាជអាជ្ញា-ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត និងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលបានខិតខំប្រឹងប្រែងអង្កេត ស្រាវជ្រាវ និងពន្លាតនីតិវិធី រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងបានយកម៉ូតូមកប្រគល់ជូនប្រជាពលរដ្ឋវិញ ដោយសុវត្ថិភាព៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print