អន្តរជាតិ ៖ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃទី ២០ ខែមករា តាម ម៉ោងក្នុងតំបន់ លោក Han Zheng តំណាងពិសេស របស់ លោក ប្រធានរដ្ឋចិន Xi Jinping និងជា អនុប្រធាន រដ្ឋ ចិន បាន អញ្ជើញ ចូលរួម ពិធីឡើង កាន់ មុខ តំណែង របស់ លោកត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ។
គេហទំព័រ «CCFR China state-controlled media » ក្នុងអំឡុងពេល ស្វាក់ នៅសហរដ្ឋអាមេរិក លោក Han Zheng អនុប្រធានរដ្ឋចិន បាន ជួប ពិភាក្សា ការងារ ជាមួយ លោក James Vance អនុប្រធានាធិបតីជាប់ឆ្នោត នៃសហរដ្ឋ អាមេរិក ព្រមទាំង បាន ទទួលជួបសំណេះសំណាលដោយឡែកពីគ្នា ជាមួយតំណាង ឥស្សរជន មជ្ឈដ្ឋាន ឧស្សាហកម្មនិងពាណិជ្ជកម្ម របស់ អាមេរិក លោក Elon Reeve Musk នាយក ប្រតិបតិ្ត របស់ ក្រុមហ៊ុនរថយន្ត Tesla និង លោក John L.Thornton ប្រធានកិត្តិយស នៃ សមាគម Brookings របស់អាមេរិក ។
គេហទំព័រ «CCFR China state-controlled media » នៅពេលទទួលជួបសំណេះសំណាល ជាមួយ លោក John L.Thornton លោក Han Zheng បានលើកឡើងថា ស្វាគមន៍ សហគ្រាស អាមេរិក និង គ្រប់ មជ្ឈដ្ឋាន ក្តាប់ជាប់ ឱកាស ដើម្បី កសាង សមិទ្ធផល ថ្មីៗ ក្នុងន័យ រួមគ្នា ចែករំលែក ពី សមិទ្ធផលអភិវឌ្ឍន៍ របស់ ប្រទេស ចិន ជំរុញ ការផ្លាស់ប្តូរ និង កិច្ចសហប្រតិបត្តិការ រវាង ចិន និង សហរដ្ឋអាមេរិក ក្នុងវិស័យ ដ៏ ទូលំ ទូលាយ ដូចជា សេដ្ឋកិច្ច និង ពាណិជ្ជកម្ម និង ការផ្លាស់ប្តូររវាង ប្រជាជន និង ប្រជាជន ជា ដើម ក៏ ដូច ជា បង្កើន ការ យល់ ដឹង និង ចំណងមិត្តភាព រវាងប្រជាជន នៃ ប្រទេស ទាំងពីរ ក្នុង ន័យ កែ លម្អ និង ពង្រឹង ជា បន្ត បន្ទាប់ នូវ មូលដ្ឋាន គ្រឹះ នៃ ឆន្ទ:ប្រជាជន ស្តីពី ការអភិវឌ្ឍ ទំនាក់ ទំនង រវាង ប្រទេស ទាំង ពីរ ។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក John L.Thornton បានថ្លែង ថា ការជំរុញ ការប្រាស្រ័យ ទាក់ទង ខាង សេដ្ឋកិច្ច និង ពាណិជ្ជកម្ម រវាង ចិន និង អាមេរិក ព្រម និង ការផ្លាស់ប្តូរ និង កិច្ចសហប្រតិបត្តិ ការ រវាង ប្រជាជន និង ប្រជាជន វាមានសារសំខាន់ណាស់ ហើយ លោក រីក រាយ បន្ត ដើរ តួនាទី យ៉ាង សកម្ម ក្នុងរឿង នេះ ៕
ដោយ ៖ សិលា