អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២១ ខែ មករា ឆ្នាំ២០២៥ តាមម៉ោង ក្នុង តំបន់ លោក ត្រាំ ប្រធានាធិបតីអាមេរិក បាន ប្រកាស នៅសេតវិមាន ថា មជ្ឈមណ្ឌល សិក្សាស្រាវជ្រាវ បញ្ញាសិប្បនិមិ្មតរបស់ អាមេរិក (OpenAI)ក្រុម ហ៊ុន SoftBank នៃប្រទេស ជប៉ុន និង ក្រុម ហ៊ុន Oracle របស់ អាមេរិក នឹង រួម គ្នា បណ្តាក់ ទុន ៥០០ប៊ីលាន ដើម្បី ជំរុញការកសាង ហេដ្ឋារចនាសម័្ពន្ធ បញ្ញាសិប្បនិមិ្មតនៅអាមេរិក ។
គេហទំព័រ «CCFR China state-controlled media » លោក ត្រាំ បាន ថ្លែង ថា សហគ្រាស ទាំង បី នេះ បាន រួម គ្នា បង្កើត គម្រោង មួយ ដែល មាន ឈ្មោះថា Stargate គម្រោង នេះ នឹងកសាង ហេដ្ឋារចនាសម័្ពន្ធរូបវិទ្យា និងភាព សិប្បនិម្មិត ដែលជា តម្រូវ ការ នៃ បញ្ញាសិប្បនិមិ្មតជំនាន់ ក្រោយ ក្នុង នោះបូក រួម ទាំង មជ្ឈមណ្ឌល ទិន្នន័យ ដែល រាយ ប៉ាយ នៅ ប្រទេស អាមេរិកទាំង មូលផងដែរ ៕
ដោយ ៖ សិលា