សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ដុះស្លែមួយកន្លែងក្នុងទឹកដីខណ្ឌចំការមន ឃាត់មនុស្សជាងប្រុសស្រី៣០នាក់

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងដែលដុះស្លែមួយកន្លែងដែលគេសង្ស័យថាជាឆ្នាំងបាយរបស់អាជ្ញាធរខណ្ឌចំការមនត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ធ្វើការបង្ក្រាបហើយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅវេលាម៉ោង១៧:០០នាទីល្ងាចដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ,លោកវរសេនីយ៍ឯក អេង សោភា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ដុះស្លែមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រីជាង៣០នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធនឹងការបើកល្បែងស៊ីសងនេះមួយចំនួន។

លោកវរសេនីយ៍ឯក សំ វិច្ឆិការ អ្នកនាំពាក្យស្នងការ នគរបាល រាជធានីភ្នំពេញ បានប្រាប់អង្គភាពសារពត៌មាន នគរវត្ត នៅព្រឹកនេះដែរថា ពាក់ព័ន្ធករណីខាងលើនេះសុំទុកអោយសមត្ថកិច្ចធ្វើការសិន។

...

បច្ចុប្បន្នមនុស្សប្រុសស្រីជាង៣០នាក់ និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print