អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២១ ខែ មករា ខណៈពេល ឆ្លើយ សំណួរ អំពីការបង្ហាញអាកប្បកិរិយា របស់ លោក Subrahmanyam Jaishankar រដ្ឋមន្ត្រីការ បរទេស ឥណ្ឌា ពាក់ព័ន្ធ នឹង ប្រទេសចិន លោក Guo Jiakun អ្នក នាំ ពាក្យ ក្រសួង ការ បរទេស ចិន បាន ថ្លែង ថា ចិន និង ឥណ្ឌា គួរតែ ផ្តោត សំខាន់ ទៅលើ ការ អភិវឌ្ឍ និង រួម គ្នា ស្វែង រក កិច្ចសហប្រតិបតិ្តការ ប្រកាន់ខ្ជាប់ ការ វាយតម្លៃនិង រៀបចំចាត់ចែង ទំនាក់ទំនងរវាងចិននិងឥណ្ឌា ដោយផ្អែក លើមុំយុទ្ធសាស្ត្រនិងចក្ខុវិស័យវែងឆ្ងាយ ក្នុ ងន័យ ជំរុញ ឱ្យ ទំនាក់ទំនង រវាងចិន និង ឥណ្ឌា ត្រឡប់ ទៅ កាន់ ផ្លូវ អភិវឌ្ឍន៍ប្រកប ដោយភាពល្អបរិសុទ្ធនិងមានសិ្ថរភាពឡើងវិញ ។
គេហទំព័រ «CCFR China state-controlled media » លោក Guo Jiakun បាន ថ្លែង ទៀតថា ក្នុង នាម ជា ប្រទេសបុរាណធំទាំង ពីរ ដែល មាន អរិយធម៌ដ៏ចំណាស់ ជា ប្រទេស កំពុង អភិវឌ្ឍន៍ ដ៏ធំ និងជា អង្គភាពសេដ្ឋកិច្ច ងើប ឡើងថ្មី ចិន និង ឥណ្ឌាគួរតែ ផ្តោត សំខាន់ ទៅលើ ការ អភិវឌ្ឍ និង រួម គ្នា ស្វែង រក កិច្ចសហប្រតិបតិ្តការ ។
គេហទំព័រ «CCFR China state-controlled media » ប្រការនេះសមស្រប នឹង ផល ប្រយោជន៍ របស់ប្រជាជន ចំនួនជាង ២ពាន់៨រយាន នាក់ របស់ប្រទេស ទាំង ពីរ សមស្រប នឹង ក្តី សង្ឃឹម រួម របស់ ប្រទេស និង ប្រជាជន ក្នុង តំបន់ ហើយ ក៏ មាន អំណោយ ផល ដល់ សន្តិភាព និង វិបុលភាព ក្នុង តំបន់ រហូត ដល់ ពិភពលោក ទាំង មូល ផង ដែរ។ ភាគីទាំង ពីរ គួរតែ អនុវត្ត យ៉ាង ផ្ចត់ផ្ចង់ នូវ គំនិត ឯកភាពរួម ដ៏សំខាន់រវាង លោក Xi jinping ប្រធាន រដ្ឋ ចិន និង លោក Modi នាយក រដ្ឋមន្ត្រី ឥណ្ឌា ក្នុង កិច្ចប្រជុំ កំពូល នៅក្រុងKazan ដោយ ប្រកាន់ខ្ជាប់ថា ចិន និង ឥណ្ឌា ជា ឱកាស អភិវឌ្ឍន៍ រវាង គ្នា និង គ្នា តែមិន បង្កការ គំរាម កំហែង ដល់ គ្នា ទៅវិញទៅមក ជា ដៃគូសហប្រតិបតិ្តការ តែមិន មែន ជា គូប្រជែង នោះទេ ក្នុង ន័យ ជំរុញ ឱ្យ ទំនាក់ទំនង រវាង ចិន និង ឥណ្ឌា ត្រឡប់ ទៅ កាន់ ផ្លូវ អភិវឌ្ឍន៍ប្រកប ដោយភាពល្អបរិសុទ្ធនិងមានសិ្ថរភាពវិញ ក៏ដូច ជា ស្វែង រក ផ្លូវដ៏ ត្រឹម ត្រូវ សម្រាប់ជំរុញ ការ រួម រស់ ជា មួយ គ្នា ដោយ សុខដុមរមនា និង ទទួ ល បាន ការ អភិវឌ្ឍ រួមរវាង ប្រទេស ជិត ខាង ៕
ដោយ ៖ សិលា