លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- លី រតនៈរស្មី ជាអតីតៈមនុស្សជំនិតរបស់ទណ្ឌិត សម រង្ស៊ី ដែលមានទំនាស់ជាមួយ លឹម គឹមយ៉ា តាំងពីនៅក្នុងគណបក្សប្រឆាំងមកម៉្លេះ = ទោះបីដូរគណបក្សមែន ប៉ុន្តែគំនុំបុគ្គលនៅតែមានរហួតមកដែលមាននៅក្នុងខ្លួនសាម៉ីជន។
២- កុំថា៥០ថ្ងៃ តែមួយថ្ងៃក៏ដោយ = បើបុគ្គលណាធ្វើខុសគោលការណីគណបក្ស គណបក្សក៏មានសិទ្ធិបណ្តេញចេញពីគណបក្សបានដែរ?
៣- ការខិតខំពង្រឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាជាគោលការណ៍ផ្ទាល់របស់គណបក្សប្រជាជនកម្ពុជា = ឯគណបក្សដទៃជាកិច្ចការផ្ទៃក្នុងរបស់គេ?
៤- គណបក្សនយោបាយដែលអន់ខ្សោយ = ជារឿងផ្ទាល់របស់ខ្លួន មកបន្ទោសគណបក្សផ្សេងម៉េចបាន?
៥- វត្តមានគណបក្សនៅក្នុងស្ថាប័នកំពូលដូចជារដ្ឋសភា ព្រឹទ្ធសភា = អាស្រ័យលើការសម្រេចចិត្តរបស់ប្រជាជនកម្ពុជាជាម្ចាស់ឆ្នោតដែលឆ្លើយតបចំពោះគុណសម្បត្តិស្នាដៃរបស់គណបក្សនិមួយៗក្នុងការប្រកួតប្រជែងនយោបាយ?
៦- បើប្រជាជនមិនបោះឆ្នោតឲ្យគណបក្សណា = កុំបន្ទោសអ្នកបោះឆ្នោតនិងគណបក្សឈ្នះឆ្នោតត្រូវបន្ទោសខ្លួនឯងដែលអន់?
៧- ប្រជាធិបតេយ្យកើតឡើងពីឆន្ទៈរបស់ប្រជាជន = បើប្រជាជនសម្រេចយ៉ាងណាគឺជាសិទ្ធិសម្រេចរបស់ប្រជាជន?
៨- មិនមែនអត់មានវត្តមានគណបក្សប្រឆាំងនៅក្នុងរដ្ឋសភា ព្រឹទ្ធសភាថាអត់មានលទ្ធិប្រជាធិបតេយ្យទេ = ការសម្រេចចិត្តរបស់ប្រជាជនជាម្ចាស់ប្រទេសនោះគឺជាប្រជាធិបតេយ្យហើយ?
៩- អតីតៈបក្សប្រឆាំងយកគំនិតរបស់ គឹម សុខ មកធ្វើជាត្រីវិស័យ = គឺចប់នៅតែចប់ដដែល?
១០- គឹម សុខ យកមនុស្សដែលងាប់ទៅហើយមកធ្វើជាមនុស្សដ៏មានសក្តានុពល = បានអីនឹងរើខ្លួនរួចទៅ? ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print