ខ្សែប្រយុទ្ធ Mohamed Salah បានស៊ុតបញ្ចូលទីគ្រាប់ទី៥០នៅអឺរ៉ុបរបស់គាត់សម្រាប់ Liverpool ខណៈដែលហង្សក្រហមបានកក់កន្លែងរបស់ពួកគេក្នុងវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ជាមួយនឹងជ័យជម្នះលើក្រុម Lille ២ទល់១ នៅកីឡដ្ឋាន Anfield កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមករានេះ។
គ្រាប់បាល់របស់ Salah បានកើតឡើងនៅពេលដែលគាត់បានទទួលបាល់ពីការបញ្ជូនរបស់ Curtis Jones ហើយស៊ុតបាល់ផុតដៃអ្នកចាំទី Lucas Chevalier នៅនាទី៣៤។
Lille ដែលមិនធ្លាប់ចាញ់ក្នុងការប្រកួត២១ប្រកួតក្នុងការប្រកួតទាំងអស់នោះ បានព្យាយាមដាក់សម្ពាធទៅលើក្រុម Liverpool ប៉ុន្តែក្រុមរបស់លោក Arne Slot បានឆក់ឱកាសសម្រេចបានគ្រាប់បាល់២គ្រាប់។
ក្រុមភ្ញៀវត្រូវបានកាត់បន្ថយមកត្រឹម១០នាក់ ដោយកីឡាករ Aissa Mandi ត្រូវបានផ្តល់កាតលឿងទី២សម្រាប់ការប៉ះទង្គិចជាមួយកីឡាករ Luis Diaz ប៉ុន្តែក្រុមភ្ញៀវ Lille បានរកគ្រាប់បាល់តាមស្មើវិញនៅនាទីទី៦២ ពីការស៊ុតបញ្ចូលទីរបស់កីឡាករ Jonathan David។
Liverpool បានស្ដារភាពប្រសើរឡើងវិញភ្លាមៗ ដោយកីឡាករ Harvey Elliott រកបានគ្រាប់បាល់នាំមុខឡើងវិញនៅនាទីទី៦៧។ មានការរំពឹងទុកអំពីការផ្ទេរមួយចំនួនជុំវិញ Elliott នៅក្នុងទីផ្សារខែមករា ប៉ុន្តែបាននិយាយទៅកាន់ Amazon Prime បន្ទាប់ពីការប្រកួត គាត់បាននិយាយថា “ខ្ញុំមិនចាកចេញទេ នេះគឺជាក្រុមរបស់ខ្ញុំ និងក្លឹបរបស់ខ្ញុំ។ ខ្ញុំជាអ្នកគាំទ្រដ៏ធំម្នាក់ ហើយយើងស្ថិតក្នុងតំណែងដ៏អស្ចារ្យរហូតមកដល់ពេលនេះក្នុងរដូវកាលនេះ។
ចំណែក Darwin Nunez ដែលបានចាប់ផ្តើមបន្ទាប់ពីការស៊ុតបញ្ចូលទីចំនួនពីរគ្រាប់របស់គាត់ក្នុងការឈ្នះ Premier League របស់ Liverpool នៅ Brentford កាលពីថ្ងៃសៅរ៍នោះ គ្រាប់បាល់ចុងម៉ោងត្រូវបានច្រានចោលសម្រាប់បាល់ offside។
ជ័យជម្នះនេះជាលើកទី៧របស់ Liverpool ក្នុងដំណាក់កាល Champions League ទម្រង់ថ្មី និងបន្តកំណត់ត្រាឈ្នះ១០០0%របស់ពួកគេក្នុងការប្រកួត។ Liverpool នឹងត្រូវបានជ្រើសរើសសម្រាប់វគ្គ១៦ក្រុមចុងក្រោយនៅពេលដែលចាប់ឆ្នោតនៅខែមីនា ហើយនឹងត្រូវប្រឈមមុខក្រុមមួយក្នុងចំណោមភាគីទាំង៨ដែលបានឈ្នះក្នុងវគ្គ Play-off នៅខែកុម្ភៈ៕ (រូបភាព ៖ BBC)