អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ ឆាប់ៗខាងមុខនេះ យើងនឹងមានសេវាចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត(ម៉ូតូ)🛵🏍️

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃ​ពុធ​ទី​២២​ ខែមករា​ ឆ្នាំ​២០២៥នេះ​ បានលើកឡើង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា៖​ ឆាប់ៗខាងមុខនេះ យើងនឹងមានសេវាចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត(ម៉ូតូ)🛵🏍️​ (សេវារដ្ឋ ដើម្បីប្រជាពលរដ្ឋ)។

សូមជម្រាបជូនថា​ បើតាមរបាយការណ៍ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន​ បានបញ្ជាក់ថា​ នៅឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះបញ្ជីរថយន្តបំពាក់ផ្លាកលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួនចំនួន ៣០,៣៧១គ្រឿង ទទួលបានចំណូលសរុបប្រមាណជាង១៨លានដុល្លារ កើនឡើងបើធៀបនឹងឆ្នាំ២០២៣។

...

ថ្លែងក្នុងអង្គពិធី ជាមួយនឹងលទ្ធផលដ៏ល្អប្រសើរនៃការអនុវត្តការងារឆ្នាំ២០២៤ និងឆន្ទៈក្នុងការជំរុញនូវគុណភាព និងប្រសិទ្ធភាពការងារនៅក្នុងឆ្នាំ២០២៥នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន​ ក៏បានស្នើដល់​ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទាំងអស់ បន្តខិតខំប្រឹងប្រែង និងរួបរួមគ្នាជាធ្លុងមួយចូលរួមអនុវត្តការងារប្រកបដោយភាពបុរេសកម្ម និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្ពោះទៅសម្រេចបានជោគជ័យ នូវទិសដៅការងារស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print