ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចខណ្ឌបឹងកេងកង បានបញ្ជូនជនសង្ស័យជនជាតិកូរ៉េ រួមនិងវត្ថុតាង ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីឃាតកម្ម។
ប្រភពដដែលបន្តថា ហេតុការណ៍នេះបានកើតឡើងកាលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៩:៣០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្រាវជ្រាវឃាត់បានជនសង្ស័យជនជាតិកូរ៉េ នៅចំណុចផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រព្រឹត្តល្មើសចំណុចសណ្ឋារគារហូមឈីក អគារលេខ១៧ ផ្លូវ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។
បច្ចុប្បន្នជនសង្ស័យខាងលេីនេះ ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់៕ដោយ៖តារា