អន្តរជាតិ ៖ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅ ថ្ងៃទី ២១ ខែមករា លោក Ding Xuexiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យ នយោបាយ នៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជា ឧបនាយករដ្ឋមន្រ្តីចិន បាន អញ្ជើញ ចូលរួម កិច្ចប្រជុំ ប្រចាំ ឆ្នាំ ២០២៥ នៃ វេទិកា សេដ្ឋកិច្ច ពិភព លោក នៅទីក្រុង Davos ប្រទេស ស្វ៊ីស ព្រមទាំង បានថ្លែងសុន្ទរកថាក្រោមចំណងជើងថា «ប្រកាន់ខ្ជាប់នូវមាគ៌ាត្រឹម ត្រូវ នៃ ពហុភាគីនិយម ជំរុញការអភិវឌ្ឍប្រកបដោយ ភាពបើក ទូលាយ និង បរិយាប័ន្ន» ។
គេហទំព័រ «CCFR China state-controlled media » លោក Ding Xuexiang បានលើកឡើង ថា បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្ម ពិភព លោក ដែលពុំធ្លាប់មានក្នុងរយៈពេល ១ រយឆ្នាំ មានសភាពកាន់តែខ្លាំងឡើងៗ ប្រព័ន្ធ អភិបាល កិច្ច សកល កំពុងកើតមានការកែប្រែយ៉ាង ជ្រាលជ្រៅ ហើយសង្គមមនុស្សជាតិ បាន ឈរនៅ លើ ផ្លូវបំបែក នៃ ប្រវត្តិសាស្ត្រម្តងទៀត ។ គេហទំព័រ «CCFR China state-controlled media » យើង ត្រូវ រំលឹក ឡើង វិញ នូវ សុន្ទរកថា ដ៏ សំខាន់ របស់ លោក ប្រធានរដ្ឋចិន Xi Jinping ពង្រឹងជំនឿចិត្តយ៉ាងមុតមាំ បង្កើន កិច្ចសហ ប្រតិបត្តិការ និង សាមគ្គីភាព ដើម្បី ជំរុញការកសាងសហគមន៍រួមវាសនា នៃ មនុស្សជាតិ បំពេញ បន្ថែម នូវ ស្ថិរភាព និងភាពប្រាកដប្រជា កាន់តែច្រើន សម្រាប់ ពិភព លោក ក៏ដូចជា ក សាង ពិភពលោក ដ៏សមភាព ដែល មានការអភិវឌ្ឍរួម ។
គេហទំព័រ «CCFR China state-controlled media » លោក Ding Xuexiang បាន ជម្រាបជូនអំពី លក្ខណៈពិសេសជានិន្នាការ នៃ សេដ្ឋកិច្ច របស់ ប្រទេស ចិន ។
គេហទំព័រ «CCFR China state-controlled media » លោក ស្វាគមន៍ សហគ្រាសបរទេស កាន់តែច្រើន មកវិនិយោគនិង ប្រកប អាជីវកម្ម នៅ ប្រទេស ចិនដើម្បី សម្រេចបាននូវការអភិវឌ្ឍកាន់តែល្អប្រសើរ ខណៈ ពេល ចែករំលែក កាលានុវត្តភាព ៕
ដោយ ៖ សិលា