ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ ២០២៥ ប្រធានាធិបតីបារាំង Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ Olaf Scholz ជួបប្រជុំគ្នានៅទីក្រុងប៉ារីស ថ្ងៃពុធនេះ ដើម្បីពិភាក្សាពីបញ្ហាអ៊ុយក្រែន និងសេដ្ឋកិច្ច។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅចំពេលដែលអឺរ៉ុបកំពុងរៀបចំយុទ្ធសាស្ត្ររួម ឆ្លើយតបទៅនឹងការគំរាមដាក់ពន្ធបន្ថែម ពីសំណាក់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។

លោក ត្រាំ ដែលធ្លាប់បានគំរាមប្រទេសជាច្រើនជុំវិញការដំឡើងពន្ធ បានព្រមានកាលពីថ្ងៃអង្គារថា សហភាពអឺរ៉ុបកំពុងធ្វើពាណិជ្ជកម្មមិនយុត្តិធម៌ ជាមួយសហរដ្ឋអាមេរិក។ «សហភាពអឺរ៉ុបគឺអាក្រក់ណាស់សម្រាប់យើង» លោកបានបញ្ជាក់។
បណ្តាប្រទេសជាច្រើននៅក្នុងសហភាពអឺរ៉ុប ដែលពឹងផ្អែកខ្លាំងលើការនាំចេញកំពុងសម្តែងការព្រួយបារម្ភ ចំពោះលទ្ធភាពនៃការបើកជម្លោះពាណិជ្ជកម្មថ្មី ជាមួយសហរដ្ឋអាមេរិក។ ការព្រួយបារម្ភនេះកាន់តែធ្ងន់ធ្ងរ ថ្បិតពួកគេកំពុងជួបប្រទះនឹងការចំណាយថាមពល កើនឡើងខ្ពស់ ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន ស្របពេលជាមួយគ្នានឹងការធ្លាក់ចុះនៃទំហំពាណិជ្ជកម្មជាមួយប្រទេសចិន។
ទោះជាយ៉ាងណា ការឯកភាពគ្នាជុំវិញ វិធីសាស្រ្តឆ្លើយតបនៅមិនទាន់មាន ពេញលេញនៅឡើយទេ ក្នុងចំណោមសមាជិកសហភាពអឺរ៉ុប។ អ្នកនាំពាក្យ រដ្ឋាភិបាលបារាំងបានសង្កត់ធ្ងន់ថា «ទាំងអឺរ៉ុបនិងសហរដ្ឋអាមេរិក មិនចង់ឱ្យមានសង្គ្រាមពាណិជ្ជកម្មកើតឡើងនោះទេ» ដោយបានបន្ថែមថា «យើងត្រូវតែ… បង្ហាញពីជំហរដ៏រឹងមាំរបស់យើង»។
ប្រភពរដ្ឋាភិបាលបារាំងមួយ ដែលសុំមិនបញ្ចេញឈ្មោះ បានសង្កត់ធ្ងន់ថា «ទំនាក់ទំនងរវាងបារាំង និងអាល្លឺម៉ង់ ចាំបាច់ត្រូវតែធ្វើឱ្យកាន់តែស្អិតរមួត ឡើងវិញឱ្យបានឆាប់រហ័ស»។ ប្រភពដដែលបានបន្ថែមថា «អឺរ៉ុបត្រូវការ ភាពជាដៃគូដ៏រឹងមាំរវាងបារាំង និងអាល្លឺម៉ង់»។
ទោះជាយ៉ាងណា ទស្សនៈរបស់បារាំង និងអាល្លឺម៉ង់នៅតែមិនស្របគ្នា ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ អាល្លឺម៉ង់កំពុងជំរុញយ៉ាងសកម្មឱ្យមានកិច្ចព្រមព្រៀង បែបនេះ ខណៈដែលបារាំងប្រកាន់ជំហរថា សហភាពអឺរ៉ុបត្រូវតែប្រឆាំង ដាច់ខាត ចំពោះការបង្ខិតបង្ខំសេដ្ឋកិច្ច និងត្រៀមខ្លួន ដាក់ពន្ធសងសឹក ប្រសិនបើចាំបាច់៕

...

រូបថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print