ខេត្តកំពង់ស្ពឺ៖ អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ សូមជម្រាបនិងបញ្ជាក់ជូនសាធារណៈជនមេត្ដាជ្រាបថា ៖ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៣:៣០នាទី កំលាំងនគរបាលបានចុះល្បាតក្នុងមូលដ្ឋានភូមិសាស្រ្ដស្រុកបសេដ្ឋបានប្រទះឃេីញមុខសញ្ញាមានដីកាបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ យឿន សៅលី ហៅ យិត
ភេទប្រុស ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ព័ន្ធពីបទជទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្ដនៅភូមិទួល ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ពេលនោះមុខសញ្ញាខាងលេីបានព្យាយាមគេចខ្លួនពីសមត្ថកិច្ចដោយបេីកម៉ូតូគេចរត់ដល់ចំណុចព្រៃបានទុកចោលម៉ូតូខាងលេី ម៉ូតូស្លាកលេខ កំពង់ស្ពឺ
1X-0661 សមត្ថកិច្ចបានធ្វេីការដកហូតចាប់យកវត្ថុតាងមធ្យោបាយ ម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋដេីម្បីបន្ដស្រាវជ្រាវ។
ជាក់ស្ដែងជនត្រូវចោទឈ្មោះ យឿន សៅលី ហៅ យិត ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិព្រៃដុប ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងមានឪពុកឈ្មោះ ប្រាក់ យ៉ន ស្លាប់ និងម្ដាយឈ្មោះ ឡុក ឃឿន នៅរស់ រីឯករណីម៉ូតូដែលមុខសញ្ញាមានដីកាបង្គាប់ឱ្យចាប់ខ្លួនបេីករត់ទុកចោលនោះយោងតាមលទ្ធផលនៃការស្រាវជ្រាវម្ចាស់កម្មសិទ្ធិមានឈ្មោះ តេង រ៉ាមី ភេទប្រុស អាស្រ័យដ្ឋាន ភូមិកប់ចិន ឃុំសំបូរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។
អធិការដ្ឋាននគរបាលស្រុកបសេដ្ឋសូមបញ្ជាក់ថាដោយសារតែម្ចាស់កម្មសិទ្ធិម៉ូតូមួយគ្រឿងមានឈ្មោះ
និងផ្ទុយពីឈ្មោះសាច់ញាត់ជនត្រូវចោទ សាវតាខុសគ្នា សមត្ថកិច្ចពុំអាចប្រគល់វត្ថុតាងចាប់យក ដែលសមត្ថកិច្ចប្រតិបត្ដិការក្នុងការស្រាវជ្រាវអនុវត្ដតាមដីកាតុលាការអន្ដោម័តប្រគល់ជូនទៅភាគីមិនមែនជាម្ចាស់កម្មសិទ្ធិពិតប្រាដកបានទេ ម្យ៉ាងទៀតពេលសមត្ថកិច្ចប្រតិបត្ដិការបង្រ្កាបមុខសញ្ញាជនត្រូវចោទមានដីកាចាប់ខ្លួន បានកំពុងគ្រប់គ្រងលេីវត្ថុតាងដែលបានទុកចោល
វត្ថុតាងសង្ស័យខាងលេី សមត្ថកិច្ចដកហូតចាប់យកពីមុខសញ្ញារត់គេចពីការចាប់ខ្លួន ដូច្នេះពុំមានការអះអាងបញ្ជាក់ណាមួយពីជនត្រូវចោទឬឯកសារត្រឹមត្រូវភាពជាម្ចាស់យកមកបង្ហាញដល់សមត្ថកិច្ចឡេីយ ។
ជាចុងក្រោយសំណូមពរដល់អ្នកអះអាងថាជាម្ចាស់កម្មសិទ្ធិលេីវត្ថុតាងម៉ូតូមួយគ្រឿងខាងលេីសូមយកឯកសារមកបញ្ជាក់ភាពស្របច្បាប់ជាម្ចាស់ជាមួយសមត្ថកិច្ចក្នុងការទទួល-ប្រគល់យកវត្ថុតាងរក្សាទុកក្នុងករណីពុំមានការពាក់ព័ន្ធនិងជនត្រូវចោទ៕ដោយ៖តារា