សមត្ថកិច្ចនគរបាលខណ្ឌកំបូលឃាត់ក្រុមក្មេងទំនើង៦នាក់ក្រោយកាប់ជនរងគ្រោះម្នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានខណ្ឌកំបូល បើកប្រតិបត្តិការតាមបង្ក្រាបក្រុមជនដៃបានចំនួន៦នាក់ដែល បានធ្វើសកម្មភាពកាប់លើក្មេងប្រុសម្នាក់អាយុ១៤ឆ្នាំបណ្តាលអោយរងរបួសធ្ងន់ថេរជិត៣០ថ្នេរ។

លោក ហុង ពិសិដ្ឋ អធិការដ្ឋាននគរបាលខណ្ឌកំបូលបានឲ្យដឹងថា នៅយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ថាដោយ
អនុវត្តន៍តាមបទបញ្ជារផ្ទាល់ពីឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ អធិការដ្ឋាននគរបាលខណ្ឌកំបូល បើកប្រតិបត្តិការតាមបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើកាំបិតប៉័ងតោកាប់បណ្តាលអោយរបួស) នៅចំណុចតាមផ្លូវបេតុងក្នុងបុរី លឹមឈាងហាក់ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោក ហុង ពិសិដ្ឋ បានឲ្យដឹងថាជនសង្ស័យទាំង ០៦នាក់រួមមាន៖១.ឈ្មោះ ឈៀត សុវណ្ណពិទូ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិជម្ពូវ័នទី២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ឃាត់ខ្លួន) (គ្មានសារធាតុញៀន)។
២.ឈ្មោះ លឹម ឌីដូណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ (ឃាត់ខ្លួន) (គ្មានសារធាតុញៀន)។
៣.ឈ្មោះ រុន សុវណ្ណបញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ (ឃាត់ខ្លួន) (គ្មានសារធាតុញៀន)។
៤.ឈ្មោះ រុន មុនីនាដ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ឃាត់ខ្លួន) (គ្មានសារធាតុញៀន)។
៥.ឈ្មោះ អាត កក្កដា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន) (គ្មានសារធាតុញៀន)។
៦.ឈ្មោះ ហ៊ន ស៊ុនធារិទ្ធិ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញឃាត់ខ្លួន) (គ្មានសារធាតុញៀននិងដកហូតបានកាំបិតប៉័ងតោចំនួន៣ដើម។

ចំណែកជនរងគ្រោះម្នាក់មានឈ្មោះ ឡាង ហ៊ា ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ជនរងគ្រោះរបួសចំកែងដៃខាងស្ដាំ ០១កន្លែង ជង្គង់ខាងឆ្វេង ០១កន្លែង និងកំភួនដៃខាងឆ្វេងក្រោយ ០១កន្លែង ដេរសរុបចំនួន ២៧ថ្នេរ។

បច្ចុប្បន្នក្រុមក្មេងទំនើងទាំងអស់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដេីម្បីចាត់ការបន្តតាមនីតិវិធី៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print