អន្តរជាតិ ៖ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ មុន ថ្ងៃបុណ្យ ចូលឆ្នាំថ្មី ប្រពៃណី ចិន ជា រៀងរាល់ ឆ្នាំ លោក XiJinping ប្រធានរដ្ឋ ចិន តែងតែ ចុះ សួរសុខទុក្ខ កម្មាភិបាល និង ប្រជាជន ក្នុងតំបន់ មូលដ្ឋាន ។
គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី២២ ខែមករា លោក Xi Jinpingប្រធានរដ្ឋ ចិន បាន មកដល់ ភូមិមួយក្នុងទីក្រុងHuludaoខេត្តLiaoning ដោយចាប់ផ្តើមដំណើរ សួរ សុខទុក្ខ របស់លោក នៅមុនថ្ងៃបុណ្យឆ្នាំថ្មីប្រពៃណីចិន។
ប្រហែលថ្ងៃទី២០ ខែសីហាឆ្នាំ២០២៤ ភ្លៀងធ្លាក់ខ្លាំងដែលមិនធ្លាប់មានពីមុន បាន បង្ក ទៅជា ទឹកជំនន់ យ៉ាង ធ្ងន់ធ្ងរ នៅក្នុងទីក្រុងHuludaoខេត្តLiaoning ។
គេហទំព័រ «CCFR China state-controlled media » ភូមិZhujiagou ដែល ស្ថិត នៅ ក្នុង តំបន់ភ្នំ ដែល មានសណ្ឋាន ដី ទាប ជា ភូមិ មួយ ក្នុង ចំណោម ភូមិ ដែល រង គ្រោះ ខ្លាំង បំផុត ដោយ គ្រោះ មហន្តរាយ។ជម្រៅទឹកជ្រៅបំផុត ក្នុង ភូមិ ឡើង ដល់ ៦ ម៉ែត្រ ហើយ ផ្ទះ អ្នក ភូមិ ៥១ ខ្នង រង ការ ខូច ខាត ក្នុង នោះ ៤១ ខ្នង មិន អាច ជួស ជុល និង សង់ឡើងវិញ នៅ កន្លែង ដើម បាន ទៀត ទេ។
គេហទំព័រ «CCFR China state-controlled media » ថ្ងៃបុណ្យ ចូល ឆ្នាំ ប្រពៃណី ចិន ជិត ចូល មក ដល់ ហើយ តើបងប្អូន ប្រជាកសិករ ក្នុង ភូមិ សុខ សប្បាយ ទេ? តើ អាចឆ្លងឆ្នាំថ្មីបានល្អទេ? ដោយការខ្វាយខ្វល់ក្នុងចិត្តនេះ កាលពី ថ្ងៃទី ២២ ខែមករា លោក Xi Jinping បានស៊ូនឹងអាកាសធាតុត្រជាក់ខ្លាំងទៅដល់ ភូមិZhujiagou ដើម្បីសួរសុខទុក្ខ និងពិនិត្យស្ថានភាព ស្តារ ឡើងវិញ ក្នុងតំបន់ មូលដ្ឋាន បន្ទាប់ ពី គ្រោះ មហន្តរាយ ទឹក ជំនន់ កាលពីឆ្នាំ២០២៤។
គេហទំព័រ «CCFR China state-controlled media » បន្ទាប់ ពី ទឹក ជំនន់ ភូមិ បាន សង់លំនៅឋាន ថ្មី នៅ ទីតាំង ផ្សេង ទៀត សម្រាប់ ប្រជាពលរដ្ឋ ដែល រង គ្រោះ ខ្លាំង បំផុតចំនួន៤១ គ្រួសារ ស្មើនឹង១៨៦ នាក់ ។ក្នុងរយៈពេលមិនដល់២ ខែផង “ភូមិZhujiaថ្មី”ត្រូវ បានបង្កើតឡើង។ ប្រជាជន រងគ្រោះ បាន មានទីជម្រកថ្មី ដ៏កក់ក្តៅមុនរដូវរងា។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinpingប្រធានរដ្ឋ ចិន បានចុះ ទៅ ពិនិត្យតាម ផ្ទះរបស់អ្នកភូមិដែលបានផ្លាស់ទីលំនៅមុនរដូវរងា និងបានឈ្វេងយល់ អំពី គុណភាពផ្ទះ ដែល បាន សាងសង់ ឡើងវិញ និងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
គេហទំព័រ «CCFR China state-controlled media » គិតគូពីសុវត្ថិភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងចិត្តជានិច្ច។នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណី ចិន នៅពេលដែលប្រជាជនចិនអាចទទួលបានភាពកក់ក្តៅបំផុតនោះ លោក Xi Jinpingបានទៅសួរសុខទុក្ខប្រជាជនដែលរងគ្រោះ ពិនិត្យស្ថានភាព សាងសង់ ឡើងវិញ និង យកចិត្តទុកដាក់ ចំពោះការ ឆ្លងកាត់ រដូវរងា ដែល មិន ត្រឹម តែ ផ្តល់ ភាពកក់ក្តៅ ដល់ ដួងចិត្ត ប្រជាជន ប៉ុណ្ណោះទេ ថែមទាំង បង្ហាញ ពីទំនុកចិត្តផងដែរ៕
ដោយ ៖ សិលា