ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន បន្តសកម្មភាពគូសគំនូស និងបំពាក់ផ្លាកសញ្ញាចរាចរណ៍លើមហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមការងារបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែបន្តសកម្មភាពគូសគំនូសបែងចែកទ្រូងផ្លូវ និងបំពាក់ផ្លាកសញ្ញាចរាចរណ៍លើមហាវិថី សម្តេចតេជោ ហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ)ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរាចរណ៍ និងសុវត្ថិភាពបើកបរ។

ទន្ទឹមនឹងសកម្មភាពគូសគំនូសចរាចរណ៍ ក្រុមការងារក៏នៅបន្តចុះអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកដំណើរផងដែរ។ 

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពពេលបើកបរម៉ូតូ ពាក់ខ្សែក្រវាត់ពេលបើកបររថយន្ត និងកុំជិះបញ្ច្រាសផ្លូវ ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print