ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង៨ នៃស្រុកមេមត់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ដឹកនាំដោយលោក ឡាន់ ឆន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំត្រមូង ឃុំជាំតាម៉ៅ ឃុំជាំក្រវៀន ឃុំទន្លូង ឃុំមេមត់ ឃុំចាន់មូល ឃុំជាំ និងឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក សមាជិកក្រុមប្រឹក្សាឃុំ អនុប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នាយប៉ុស្តិ៍នគបាលឃុំ និងស្មៀនឃុំ ក្នុងឃុំទាំង៨ នៃស្រុកមេមត់ សរុបចំនួន៨៦នាក់។

ការរៀបចំពិធីសំណេះសំណាលនាពេលនេះ គឺ៖

១.ដើម្បីការផ្សារភ្ជាប់ និងការរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយ អង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅមូលដ្ឋាន

២.ចូលរួមដោះស្រាយផ្ទាល់ ឬនាំយកយោបល់ សំណូមពរ ឬបញ្ហាប្រឈមនានា របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា និងព្រឹទ្ធសភា 

៣.ការពង្រឹងការអនុវត្តតួនាទីរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ការផ្តល់សេវាសាធារណៈ ការងារអនុវត្តន៍គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការងារអភិវឌ្ឍន៍មូលដ្ឋាន…។ នេះបើយោងតាមប្រភព ពីនាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print