Man City ប្រឈមធ្លាក់ចេញពី Champions League បន្ទាប់ពីចាញ់ PSG

ចែករំលែក៖

ឱកាសនៃការប្រកួតក្របខ័ណ្ឌ Champions League របស់ Manchester City ស្ថិតក្នុងគ្រោះថ្នាក់ បន្ទាប់ពីពួកគេបានចាញ់៤ទល់២ ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Paris St-Germain នៅកីឡដ្ឋាន Parc des Princes។

ក្នុងដើមតង់ទី២ Man City បានបង្ហាញទម្រង់លេងល្អដោយបាននាំមុខ២គ្រាប់មុនក្រុមម្ចាស់ផ្ទះ ប៉ុន្តែក្រុមរបស់លោក Pep Guardiola បានរងភាពក្រៀមក្រំដោយត្រូវក្រុមម្ចាស់ផ្ទះ PSG វាយបកយ៉ាងលឿន។

ការបរាជ័យរបស់ Man City មានន័យថា ពួកគេប្រថុយនឹងការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ខណៈដែលពួកគេឈរនៅចំណាត់ថ្នាក់ទី២៥ក្នុងតារាង ដោយពួកគេត្រូវឈ្នះការប្រកួតចុងក្រោយរបស់ពួកគេពេលប៉ះជាមួយ Club Brugge នៅថ្ងៃពុធសប្តាហ៍ក្រោយ។

Manchester City បាននាំមុខ២គ្រាប់ភ្លាមៗពេលដែលកីឡាករបម្រុង Jack Grealish និង Erling Haaland ស៊ុតបញ្ចូលទីម្នាក់១គ្រាប់នៅនាទីទី៥០ និងនាទីទី៥៣។ យ៉ាងណាមិញ PSG បានវាយបកទៅ Man City ភ្លាមៗដោយរកបាន២គ្រាប់តាមស្មើដោយកីឡាករបម្រុង Ousmane Dembele និង Bradley Barcola នៅនាទីទី៥៦ និងនាទីទី៦០។

បន្ទាប់មកកីឡាករ Joao Neves បានបន្ថែមគ្រាប់បាល់ទី៣នៅនាទីទី៧៨ពីការស៊ុតបាល់ពិន័យ Free-kick របស់ Vitinha និងគ្រាប់ចុងក្រោយរបស់ Goncalo Ramos នៅនាទីទី៩០+៣ រហូតដល់ចប់ការប្រកួតម្ចាស់ផ្ទះ PSG យកឈ្នះ៤ទល់២។

...

លទ្ធផលនេះបានធ្វើឲ្យ PSG ឈរលេខ២២ ដោយឈ្នះ៣ ស្មើ១ និងចាញ់៣មាន១០ពិន្ទុ ខណៈដែល Man City បានធ្លាក់មកឈរលេខ២៥ មាន៨ពិន្ទុក្រោយឈ្នះ២ ស្មើ២ និងចាញ់៣ ធ្វើឲ្យក្រុមនេះប្រឈមនឹងការធ្លាក់ចេញ Champions League ដោយសារបច្ចុប្បន្នកំពុងឈរក្រៅក្រុមដែលមានសិទ្ធិលេខ Play-off ៕ (រូបភាព ៖ BBC)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print