អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២២ ខែមករា តាមម៉ោងក្នុងតំបន់ សកម្មភាពពិសេសប្រចាំអេស្ប៉ាញនៃព្រឹត្តិការណ៍ “ទស្សនារាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ”របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានរៀបចំធ្វើនៅក្រុងម៉ាឌ្រីដ ។
គេហទំព័រ «CCFR China state-controlled media » លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។
គេហទំព័រ «CCFR China state-controlled media » លោក Shen Haixiong បានលើកឡើងថា បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន មិនត្រឹមតែបានក្លាយជាថ្ងៃឈប់សម្រាក របស់អង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្យជាតិនៅឆ្នាំ២០២៤ទៀតផង ។ ពី “ចូល ឆ្នាំចិន” ដល់ “ចូល ឆ្នាំពិភពលោក” បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនមានលក្ខណៈពិសេសនិងប្លែកៗក្នុងចំណោមអរិយធម៌ពិភពលោក ។ ក្នុងនាមជារាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនលើកដំបូង បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបីដោយជោគជ័យ រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ នឹងប្រើប្រាស់ឧត្តមភាពផ្នែក ផ្សព្វផ្សាយរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ពោលគឺការ ផ្សព្វផ្សាយជា ៨២ភាសា បូក រួម ជា មួយ ការ ប្រើប្រាស់សមិទ្ធផលវិទ្យាសាស្ត្រថ្មីរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនលើវិស័យ “5G+4K/8K+AI” ដើម្បីផ្តល់ជូនទស្សនិកជនចិននិងបរទេសនូវចំណីអារម្មណ៍ដ៏ពិសេស ដែលពោរពេញទៅដោយបរិយាកាសដ៏សប្បាយរីករាយនិងសិរីមង្គល៕
ដោយ ៖ សិលា