អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ព្រឹកថ្ងៃទី២៣ ខែមករា លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្តចិន បាន អញ្ជើញចុះ ត្រួតពិនិត្យ ការងារនៅ ផ្សារលក់អាហារ កែច្នៃ Dadong ក្រុង Shenyang និងសហគមន៍ Chang’an នៃ ឃុំ Chang’an សង្កាត់ Dadong នៃក្រុង Shenyang ខេត្ត Liaoning ដើម្បី ស្វែងយល់ពី សភាពការណ៍ដូចជា ការផ្គត់ផ្គង់នៃ ទីផ្សារក្នុងអំឡុងពេល ថ្ងៃបុណ្យ ការធានា អំពី ជីវភាពរស់នៅ របស់ប្រជាជន ការធ្វើឱ្យមាន ភាពល្អប្រសើរនៃ សេវាកម្មដែល ផ្តល់ភាពងាយស្រួល និងអនុគ្រោះ ដល់ប្រជាជននិង ការលើកកម្ពស់ គុណភាព នៃ ជីវភាពរស់នៅ របស់ប្រជាជន ជាដើម ។
គេហទំព័រ «CCFR China state-controlled media » រសៀល ថ្ងៃដដែល លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្តចិន បាន អញ្ជើញ ទៅ ត្រួតពិនិត្យ ការងារនៅ រោងចក្រ ផលិតដែកថែប BENSTEEL នៅ ក្រុង Benxi ខេត្ត Liaoning ដើម្បីស្វែងយល់ពី សភាពការណ៍ ដូចជា ការពន្លឿនការ ធ្វើ បរិវត្តកម្មនិងលើកកម្ពស់ កម្រិតនិងជំរុញ ការអភិវឌ្ឍ ប្រកបដោយ គុណភាពខ្ពស់ នៃសហគ្រាសនេះ ៕
ដោយ ៖ សិលា