កម្លាំងទាហ៊ានអ៊ុយក្រែន បានដាក់ពង្រាយកងពលកាំជ្រួចមីស៊ីល S -300 ទៅកាន់តំបន់ Nilolaev និង Kherson ជាប់ព្រំដែនគ្រីមៀដើម្បីទប់ស្កាត់ការឈ្លានពានពីប្រទេសរុស្ស៊ី។
ព័ត៌មានខាងលើកើតឡើងក្រោយមួយថ្ងៃដែលបណ្តាញទូរទស្សន៍របស់អ៊ុយក្រែន បានផ្សាយថា រុស្ស៊ីបានបញ្ចូនអាវុធជាច្រើនចូលទៅកាន់ដំបន់គ្រីមៀ ក្នុងនោះមានទាំងអាវុធបរមាណូផងដែរ។
ព័ត៌មានពីក្រុមចារកម្មអ៊ុយក្រែងបង្ហាញឲ្យឃើញថា នៅពេលនេះតំបន់គ្រីមៀដែលគ្រប់គ្រងដោយរុស្ស៊ីនោះ មានសព្វាវុធទំនើបជាច្រើនបានបញ្ចូនមកដល់ទីនេះ ក្នុងនោះមានរថក្រោះ ៣០គ្រឿង នាវាមុជទឹក៣គ្រឿង និងកាំជ្រួចមីស៊ីលទំនើប S-400 ១៥ដើម ។
មន្ត្រីអ៊ុយក្រែន បញ្ចាក់ថា ស្ថានភាពកាន់តែតានតឹងក្រោយពេលដែលរុស្ស៊ី បានបញ្ចូនទាំងអាវុធបមរណូមកកាន់ទីនេះ។ កាលពីសប្តាហ៍កន្លងមកអ៊ុយក្រែន ក៏បានប្រកាសថា បានត្រៀមលក្ខណធ្វើសង្គ្រាមនៅតំបន់ភាគខាងកើត ក្រោយពេលរុស្ស៊ីបានចោទប្រកាន់ថា ចារកម្មអ៊ុយក្រែនឡើងគម្រោងវាយប្រហារភេរវកម្មនៅតំបន់គ្រីមៀ។
សហគមន៍អន្តរជាតិបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីភាពតានតឹងដែលកំពុងតែកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន ។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Walter Steinmeier បានជម្រុញឲ្យប្រទេសទាំងពីររក្សាការអត់ធ្មត់ចៀសវាងហេតុការអាក្រក់ជាងនេះ។
កន្លងមករដ្ឋាភិបាលទីក្រុងគៀវ ស្នើរកោះប្រជុំជាបន្ទាន់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ប្រសិនបើភាពតានតឹងនៅតែបន្តទៅ បានចោទអាជ្ញាធរអ៊ុយក្រែន ថា ជាអ្នកចាត់ចែងឲ្យមានការប៉ុនប៉ងប្រព្រឹត្តអំពើភេរវកម្មនៅលើទឹកដីគ្រីមៀ។
តាមសំដីតំណាងអចិន្ត្រៃយ៍ របស់អ៊ុយក្រែន ប្រចាំនៅ អ.ស.ប. លោកអគ្គរដ្ឋទូត Volodymyr Yelchenko ៖ យើងត្រៀមជានិច្ចចំពោះអំពើបង្កហេតុថ្មីៗពីខាងរុស្ស៊ី ។ យើងចិញ្ចឹមទុកគម្រោងកោះប្រជុំនេះ ហើយបើស្ថានការណ៍តានតឹងហួសកម្រិតនោះ យើងនឹងសុំឲ្យកោះប្រជុំភ្លាមក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.។
អ៊ុយក្រែន បានក្លាយជាសមាជិកមិនអចិន្ត្រៃយ៍ របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. គឺ កាលពីខែមករា ឆ្នាំនេះ ហើយមានសិទ្ធិកោះប្រជុំជាបន្ទាន់ក្រុមប្រឹក្សានេះ បើខ្លួនយល់ថា បញ្ហាណាមួយស្រាប់តែពាំនាំជាគ្រោះថ្នាក់ដល់សន្តិភាពនិងសន្តិសុខអន្តរជាតិ។ ក្នុងរយៈពេលនេះ អ៊ុយក្រែន បានកោះប្រជុំក្រុមប្រឹក្សានេះតែមួយលើកគត់ ឧទ្ទិសដល់វិបត្តិក្នុងប្រទេសខ្លួន ដោយសុំឲ្យ អ.ស.ប. ពង្រាយទ័ពមួកខៀវ ខាងរក្សាសន្តិភាព នៅតំបន់បះបោរខាងកើតអ៊ុយក្រែន ប៉ុន្តែរហូតមកទល់ឥឡូវសំណើនេះរបស់អ៊ុយក្រែន នៅកកស្ទះដោយមកពីមានការជំទាស់ ពីខាងរុស្ស៊ី ដែលបំពាក់ទៅដោយសិទ្ធិវេតូ ក្នុងឋានៈជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ៕
ប្រែសម្រួល៖ ម៉ែវ សាធី