អាល្លឺម៉ង់បង្ហាញភស្តុតាងថា​ ទួរគីជួយដល់ក្រុម​ IS

ចែករំលែក៖

រដ្ឋាភិបាលអាល្លឺម៉ង់ មាននៅក្នុងដៃភស្តុតាងជាច្រើនស្តីអំពីការជួយដល់សកម្មភាពរបស់ក្រុមភេរវកម្ម IS នៅក្នុងប្រទេសស៊ីរីនិងអីរ៉ាក់។

សារព័ត៌មាន Express របស់អង់គ្លេស នៅថ្ងៃតទី១៧ ខែសីហា បានផ្សាយថា រដ្ឋាភិបាលអាល្លឺម៉ង់មានភស្តតាងដែលអាចចោទប្រកាន់ប្រទេសទួរគីថា ជាអ្នកនៅពីក្រោយជួយដល់ក្រុមភេរវកម្ម IS នៅក្នុងប្រទសស៊ីរី និងអីរ៉ាក់ ភស្តតាងទាំងនោះកើតចេញពីគណបក្សប្រឆាំង Die Linke ផ្ញើទៅកាន់សភាអាល្លឺម៉ង់។ នៅឯកសារនោះ ប្រធានាធិបតីទួរគីលោកអីដូហ្គាន មិនត្រឹមតែជួយដល់ក្រុម IS នោះឡើយ គឺជួយដល់ក្រុមភេរវកម្ម ហាម៉ាស នៅប៉ាឡេស្ទីន ទៀតផង ព្រមទាំងក្រុមបងប្អូនអ៊ិស្លាម នៅក្នុងប្រទេសអេហ្ស៊ីប។

នៅក្នុងរបាយការណ៍ខាងលើ ទួរគីបានក្លាយជាទីតាំងសម្រាប់ក្រុមអ៊ិស្លាម IS និងក្រុមភេរវកម្មដទៃទៀតធ្វើព្យុះភ្លៀងនៅតំបន់មជ្ឈឹមបូព៌ា។

នេះជាលើកទីមួយហើយដែលអាល្លឺម៉ង់ បានលើកឡើងពីទំនាក់ទំនងរវាងក្រុមភេរវកម្មនិងរដ្ឋាភិបាលប្រទេសទួរគី។ ការទម្លាយខាងលើបានធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីកាន់តែអាក្រក់ទៅ ក្រោយពេលដែលប្រឈមមុខតានតឹងដោយសារធ្វើរដ្ឋប្រហារមិនបានសម្រេច ហើយអាល្លឺម៉ង់ក៏ទទួលរងការចោទប្រកាន់នៅពីក្រោយការធ្វើរដ្ឋប្រហារនោះដែរ។

ព័ត៌មានខាងលើរបស់អាល្លឺម៉ង់ កើតឡើងក្រោយពេលដែលទួរគីបានបញ្ជូនជំនួយជាច្រើនទៅឲ្យក្រុម IS នៅក្នុងប្រទេសស៊ីរី។ ជារឿងមិនគួរឲ្យជឿងទួរគី បានបញ្ចូនរថយន្តរហូតដល់ទៅជាង១ពាន់គ្រឿងដឹកសម្ភារៈសុខាភិបាល ស្បៀងអាហារ ទៅជួយដល់កក្រុមភេរវកម្ម ក្រោយពេលក្រុមនេះរងការវាយប្រហារយ៉ាងខ្លាំងពីលោកខាងលិច។

សារព័ត៌មាន Fars News កាលពីថ្ងៃទី១៤ ខែសីហា បានដកស្រងប្រភពព័ត៌មានពីកម្លាំងយោធាឲ្យដខឹងថារថយន្តជាង១ពាន់គ្រឿងដឹកស្បៀងអាហាថ្មាំពេទ ឆ្លងព្រំដែនទួគី ចូលទៅកាន់តំបន់ភាគខាងជើងស៊ីរីដើម្បីជួយដល់ក្រុមភេរវកម្ម IS ។

ប្រភពព័ត៌មានពីយោធាទួរគីបានឲ្យដឹងថា «យ៉ាងហោចណាសក៏មានរថយន្តជាង១ពាន់គ្រឿង តូចធំ ដឹកសម្ភារៈសុខាភិបាលនិងស្បៀងអាហារ ដល់ក្រុមភេរវកម្ម IS ។ រថយន្តដឹកទំនិញទាំងនោះបានឆ្លងចូលព្រំដែន Bab al Hawa ខេត្ត Idlib »។ រយន្តដឹកទំនិញទៅឲ្យក្រុមភេរវកម្មនោះទទួលបានការការពារពីកម្លាំងទាហ៊ានទួរគី និងខ្មាន់កាំភ្លើងក្រុម IS។ ទួរគីត្រូវបានគេចាត់ទុកថា ជាប្រទេសដែលគាំទ្រដល់ក្រុមភេរវកម្មដែលកំពុងតែធ្វើសកម្មភាពនៅក្នុងប្រទេសសីរី ដែលមានក្រុម IS ជាដើម។

ប្រភពព័ត៌មានពីកម្លាំងយោធាទួរគី បញ្ចាក់ថា រដ្ឋាភិបាលទីក្រុងអែនការ៉ា បានខិតខំហ្វឹកហាត់ហើយផ្តល់អាវុធទៅឲ្យក្រុមភេរវកម្មដើម្បីអាចរក្សាភាពស្ថិតស្ថេររបស់ក្រុមនេះ។

កន្លងមកទួរគីទទួលរងការចោទប្រកាន់ថា ជាប្រទេសគាំទ្រដល់ក្រុមភេរវកម្ម ហើយជាប្រទេសទិញប្រេងពីក្រុង IS ផងដែរ។ កន្លងមកក្រុម IS រកប្រាក់ចំណូលបានច្រើនដោយសារតែការលក់ប្រេងទៅឲ្យប្រទេសស៊ីរី ប៉ុន្តែក្រោយមកត្រូវបានកាត់ផ្តាច់ ធ្វើឲ្យក្រុម IS បាត់បង់ប្រភពចំណូលដ៏សំខាន់បំផុតរបស់ខ្លួន៕

1 (1) 1 (2)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print