លោក Ding Xuexiang ឧបនាយករដ្ឋមន្រ្តីចិនជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Willem-Alexander Claus George Ferdinand ព្រះមហាក្សត្រហូឡង់

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅ ថ្ងៃទី ២២ ខែ មករា លោក Ding Xuexiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យ នយោ បាយ នៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជា ឧបនាយករដ្ឋមន្រ្តីចិន បាន ជួប ពិភាក្សា ការងារ ជាមួយ ព្រះអង្គម្ចាស់ Willem-Alexander Claus George Ferdinand ព្រះ មហាក្សត្រ ហូឡង់ នៅទីក្រុងឡាអេ ។

គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុង កិច្ចជំនួប លោក Ding Xuexiang បាន លើកឡើង ថា ប្រទេសចិន និងហូឡង់ គឺជា ដៃគូ ពាណិជ្ជកម្មដ៏សំខាន់ទៅវិញទៅមក ហើយ ទំហំពាណិជ្ជកម្មទ្វេភាគី មានចំនួន លើសពី ១០០ ប៊ីលាន ដុល្លារអាមេរិក ក្នុង រយៈពេល ៤ ឆ្នាំជាប់ៗគ្នា ។ ប្រទេសចិន និងហូឡង់ មាន ឧត្តមភាព រៀងៗខ្លួន ក្នុងដំណាក់កាល ទីទៃគ្នា នៃ ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ ផ្គត់ ផ្គង់ សកល ការបង្កើន កិច្ចសហប្រតិបត្តិការ គឺមានសក្តានុពលដ៏ធំធេង ដែល វា សមស្របនឹង ផល ប្រយោជន៍ របស់ ភាគីទាំងពីរ ហើយក៏មានអំណោយផល ដល់ ការគាំពារសន្តិភាពនិង ស្ថិរភាព ក៏ដូចជា ការអភិវឌ្ឍ និង វឌ្ឍនភាព របស់ ពិភពលោក ផងដែរ ។ ប្រទេសចិនរីករាយ ធ្វើ ការ ជាមួយ ប្រទេសហូឡង់ ដើម្បីរួមគ្នា គាំពារ ស្ថិរភាព និង ភាពរលូន នៃ ខ្សែសង្វាក់ ផលិតកម្ម និង ខ្សែសង្វាក់ផ្គត់ផ្គង់សកល និង ជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ច ដែល ប្រកប ដោយ បរិយាបន្ន និង ផ្តល់អត្ថប្រយោជន៍ជាទូទៅ ។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប ព្រះអង្គម្ចាស់ Willem-Alexander Claus George Ferdinand មានព្រះ បន្ទូល ថា ភាគី ហូឡង់ ថែរក្សា ខ្លាំង ចំពោះ ទំនុកចិត្ត និង ចំណង មិត្តភាព រវាងភាគីទាំងពីរ ហើយ រីករាយ ធ្វើ ឱ្យ ស៊ីជម្រៅ នូវ កិច្ចសហប្រតិបត្តិការ ជាមួយ ប្រទេសចិន ដើម្បី ជំរុញ ឱ្យ ទំនាក់ ទំនង រវាង ហូឡង់ និង ចិន ទទួលបាន ការវិវឌ្ឍរីកចម្រើនថ្មី ជាបន្តបន្ទាប់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print