សមត្ថកិច្ចចាប់ឃាត ខ្លួនមនុស្ស៤នាក់ក្នុងករណីលេងល្បែងសុីសង

ចែករំលែក៖

ភ្នំពេញ : យោងតាសេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថាសមត្ថកិច្ចបានឃាត់ខ្លួន ៤នាក់ ស្រី១នាក់ ក្នុងនោះមានជនជាតិបង់ក្លាដេស ១នាក់ ពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥  វេលាម៉ោង ២១ និង៥០នាទី ។

សូមបញ្ជាក់ថាកម្លាំងជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងអធិការដ្ឋាននគរបាលស្រុកពញាក្រែក បានចុះបង្ក្រាបករណីលួច លេងល្បែងស៊ីសងខុសច្បាប់នៅចំណុចការដ្ឋានកំពុងសាងសង់ ស្ថិតនៅភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ឃាត់ខ្លួនមនុស្សចំនួន៤នាក់:

  ១-ឈ្មោះ ឆាយ ចាន់ថុល ភេទស្រី អាយុ ៤៥ឆ្នាំ រស់នៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល    

២-ឈ្មោះហួន ហុង ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិរលួស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

  ៣-ឈ្មោះណាល់ រឿន ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិទស្សនៈ ឃុំចុងដូង ស្រុកបារាយណ៏ខេត្តកំពង់ធំ។

  ៤- ឈ្មោះអា ក្រាម (MD AKRAM) ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ បង់ក្លាដេស។

-ដកហូតវត្ថុតាង រួមមាន:

១-ហាន់តោអាប៉ោង ចំនួន៥

២-ហាន់តោកូនសត្វ ចំនួន៣

៣-គម្របអាប៉ោង ចំនួន២

៤-កាធុនចំនួន៦

៥-ចានអាប៉ោង ចំនួន១

៦-គ្រាប់អាប៉ោង ចំនួន២

៧-ប្រាក់រៀល ចំនួន៦០,០០០(ប្រាំមួយម៉ឺន)រៀល។ 

ជនសង្ស័យទាំង៤នាក់ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីធ្វើការសាកសួរ និងបំពេញសំណុំរឿងតាមនីតិវិធី ៕អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print