លោក ពូទីនថ្លែងថារីករាយធ្វើការចរចាអំពីបញ្ហាអ៊ុយក្រែន ប៉ុន្តែនៅតែរងការរារាំងដដែល

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២៤ ខែ មករា លោក ពូទីន ប្រធានាធិបតី រុស្ស៊ីបាន ថ្លែង ថា រុស្ស៊ី បាន ត្រៀម លក្ខណៈរួច ហើយ ដើម្បី ធ្វើ ការ ចរចា អំពីបញ្ហាអ៊ុយក្រែន ក្នុ ងនោះបូក រួមទាំង ធ្វើ កិច្ច សន្ទនា ជា មួយអាមេរិក ប៉ុន្តែភាគីអ៊ុយក្រែន បាន និង កំពុង រារាំង ដំណើការ ចរចា។

គេហទំព័រ «CCFR China state-controlled media » តាម ការ ផ្សាយ ដំណឹង ឱ្យ ដឹង ទៀតថា នៅថ្ងៃដដែល ក្នុ ងសន្និសីទសារព័ត៌មានដើម្បី ប្រកាស សមិទ្ធផល កិច្ច ការ ទូត របស់ រុស្ស៊ីនៅឆ្នាំ ២០២៤ លោក Lavrov រដ្ឋមន្ត្រីការ បរទេស រុស្ស៊ី បាន ថ្លែ ងថា រុស្ស៊ី មិន បាន ឃើញ ប្រទេ សអ៊ុយក្រែន និង ប្រទេស លោក ខាង លិច ចាត់ វិធានការ ជាក់ស្តែង ណាមួយ ដើម្បី ត្រៀម លក្ខណៈសម្រាប់ កិច្ច ចរចា សន្តិភាពឡើយ ។
គេហទំព័រ «CCFR China state-controlled media » លោក Lavrov បាន ថ្លែង ទៀតថា ប្រទេ សអ៊ុយក្រែន និង ប្រទេស លោក ខាង លិច មិនបាន បង្ហាញឱ្យ ឃើញនូវ តម្រុយក្នុ ងការ អនុវត្ត ជាក់ស្តែង ថា ខ្លួន បាន ធ្វើ កិច្ច ខំប្រឹង ប្រែងពិតប្រាកដ ដើម្បី ធ្វើ កិច្ច ចរចា សន្តិភាព ។ ផ្ទុយ ទៅវិញ លោក ខាង លិច បន្ត ផ្តល់ ជំនួយ យោធា ដល់ កម្លាំង ប្រដាប់អាវុធ របស់ អ៊ុយក្រែន ហើយ ជម្លោះអំពី លក្ខណៈស្របច្បាប់ របស់ ថ្នាក់ ដឹក នាំ អ៊ុយក្រែន ក៏នៅតែ មិន ទាន់ ដាច់ ស្រេចនៅឡើយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print