សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា កម្ពុជា ផ្ញេីសារលិខិតអបអរសាទរ គោរពជូន ឯកឧត្តម មិលតុន ឌីក (Milton Dick) ប្រធានរដ្ឋសភា នៃប្រទេសអូស្ត្រាលី

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញេីសារលិខិតអបអរសាទរ គោរពជូន ឯកឧត្តម មិលតុន ឌីក (Milton Dick) ប្រធានរដ្ឋសភា នៃប្រទេសអូស្ត្រាលី ក្នុងឱកាសដ៏វិសេសវិសាលនៃការប្រារព្ធទិវាបុណ្យជាតិអូស្ត្រាលី ឆ្នាំ២០២៥ ដែលរំលឹកអំពីសេរីភាព និងគុណតម្លៃរបស់ប្រទេសអូស្ត្រាលី។

ខាងក្រោមនេះជាសារទាំងស្រុង ៖

គោរពជូន

ឯកឧត្តម មិលតុន ឌីក (Milton Dick) ប្រធានរដ្ឋសភា នៃប្រទេសអូស្ត្រាលី

ឯកឧត្តមប្រធានរដ្ឋសភា ជាទីគោរពរាប់អានដ៏ជ្រាលជ្រៅ!

តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងការអបអរសាទរ យ៉ាងស្មោះស្ម័គ្រជូនចំពោះ ឯកឧត្តមប្រធាន និងប្រជាពលរដ្ឋអូស្ត្រាលីទាំងអស់ ក្នុងឱកាសដ៏វិសេសវិសាលនៃ ការប្រារព្ធទិវាបុណ្យជាតិអូស្ត្រាលី ឆ្នាំ២០២៥ ដែលរំលឹកអំពីសេរីភាព និងគុណតម្លៃរបស់ប្រទេសអូស្ត្រាលី។

ខ្ញុំសូមសម្តែងនូវសេចក្តីរីករាយ និងពេញចិត្តយ៉ាងខ្លាំងចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិប្រត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិ និងរវាងប្រទេសយើងទាំងពីរ ដែលបានលូតលាស់យ៉ាងរឹងមាំអស់រយៈពេលជាយូរ មកហើយ។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងដ៏ជិតស្និទ្ធនេះ នឹងបន្តរីកចម្រើនលូតលាស់ និងកាន់តែ ស៊ីជម្រៅបន្ថែមទៀត ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសយើងទាំងសងខាង។

ខ្ញុំត្រៀមខ្លួនដើម្បីសហការជាមួយ ឯកឧត្តមប្រធាន និងសហការីរបស់ ឯកឧត្តម សំដៅលើកកម្ពស់ ទំនាក់ទំនងអន្តរសភា ដើម្បីជាប្រយោជន៍ដល់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងលើ សកលលោក។

សូម ឯកឧត្តមប្រធាន ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងសូមជូនពរ ឯកឧត្តមប្រធាន ទទួលបានសុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ច ក្នុងឱកាសទិវាបុណ្យជាតិនេះ។

ប្រធានរដ្ឋសភា

(ហត្ថលេខា)

សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី។

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print