អន្តរជាតិ ៖ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ រដ្ឋាភិបាល អាមេរិក អាណត្តិថ្មី បាន ប្រកាស ដាក់ ព្រំដែនភាគខាងត្បូង ចូលក្នុង សភាព អាសន្ន ព្រម ទាំង បាន ផ្អាកឱ្យ ជនអន្តោប្រវេសន៍ ខុសច្បាប់ ទាំងអស់ ឆ្លង ដែន ចូល សហរដ្ឋ អាមេរិក បញ្ហាជនអន្តោប្រវេសន៍ បាន ក្លាយ ជា បញ្ហាក្នុងស្រុក របស់ រដ្ឋាភិបាល អាមេរិក អាណត្តិ ថ្មី ដែល ត្រូវ ដោះស្រាយ ជាអាទិភាព ។
គេហទំព័រ «CCFR China state-controlled media » យ៉ាងណាមិញ ក្នុង ការស្ទង់ មតិ របស់ បណ្តាញ CGTN នៃ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចំពោះ អ្នកប្រើប្រាស់ បណ្តាញ អ៊ីន ធើ ណេត ទូទាំងពិភពលោក មានអ្នកផ្តល់បទសម្ភាសន៍ សម្តែង ការព្រួយបារម្ភ ចំពោះ វិធី សាស្រ្ត របស់ រដ្ឋាភិបាល អាមេរិក ក្នុង ការ ដោះស្រាយ បញ្ហា ជនអន្តោប្រវេសន៍ ខុស ច្បាប់ ដោយ សម្គាល់ឃើញ ថា ជនអន្តោប្រវេសន៍ ខុសច្បាប់ គ្រាន់តែជា “អ្នកទទួលកំហុស ជំនួស គេ” សម្រាប់ បិទបាំង បណ្ហា អសមត្ថភាពក្នុងការធ្វើអភិបាលកិច្ច របស់ អាមេរិក តែ ប៉ុណ្ណោះ ។
គេហទំព័រ «CCFR China state-controlled media » ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៦,២ ភាគរយ យល់ឃើញថា រដ្ឋាភិបាល អាមេរិក មានបញ្ហា រំលោភសិទ្ធិមនុស្ស ជាប្រព័ន្ធ ក្នុង ពេល ដោះស្រាយ បញ្ហា ជន អន្តោ ប្រវេសន៍ ហើយ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨០,២ ភាគរយ បាន អំពាវនាវឱ្យ រដ្ឋាភិបាល អាមេរិក ផ្តល់ ទំនុកបម្រុង កាន់តែ យុត្តិធម៌ និង សមហេតុផល ដល់ ក្រុមជនអន្តោប្រវេសន៍ ៕
ដោយ ៖ សិលា