លោក Li Hongzhong អញ្ជើញ ចូលរួម ពិធីបដិសណ្ឋារកិច្ច អបអរសាទរ ខួបទី៧៥ នៃការបង្កើត ទំនាក់ទំនង ការទូតរវាង ចិននិង វៀតណាម

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពី ថ្ងៃទី២៤ខែមករា លោក Li Hongzhong សមាជិក ការិយាល័យ នយោបាយនៃ គណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្តចិន និងជា អនុប្រធាន គណៈកម្មាធិការ អចិន្ត្រៃយ៍នៃ សភា តំណាង ប្រជាជនទូទាំង ប្រទេសចិន បានអញ្ជើញ ចូលរួម ពិធីបដិសណ្ឋារកិច្ច អបអរសាទរ ខួបទី៧៥នៃ ការបង្កើត ទំនាក់ទំនង ការទូតរវាង ចិននិង វៀតណាម នៅ ក្រុងប៉េកាំង ព្រមទាំង បាន ថ្លែង សុន្ទរកថា ។

គេហទំព័រ «CCFR China state-controlled media » លោក Li Hongzhong បានថ្លែងថា ក្នុងរយៈពេល ៧៥ឆ្នាំដែល បាន បង្កើត ទំនាក់ទំនង ផ្លូវទូត មក ចំណងមិត្តភាព ចិននិង វៀតណាម ឆ្លងកាត់ពេលវេលា រឹតតែយូរ រឹត តែរឹងមាំ ។ ភាគីចិន រីករាយ រួមជាមួយ ភាគីវៀតណាម ក្រោម ការណែនាំ ជាយុទ្ធសាស្ត្រ របស់ ថ្នាក់ដឹកនាំ កំពូលនៃ បក្សទាំងពីរ និង ប្រទេសទាំងពីរ ប្រកាន់ខ្ជាប់ បំណងដើមនៃ មិត្តភាព ចងចាំ បេសកកម្មរួម ពួតដៃគ្នា ជំរុញ ការកសាង សហគមន៍ រួមវាសនា ចិន-វៀតណាម ប្រកបដោយ អត្ថន័យ យុទ្ធសាស្ត្រ ដើម្បីផ្តល់ ផលប្រយោជន៍ កាន់តែល្អដល់ ប្រជាជននៃ ប្រទេសទាំងពីរ ។
គេហទំព័រ «CCFR China state-controlled media » លោក Phạm Thanh Bình ឯកអគ្គរដ្ឋទូត វៀតណាម ប្រចាំនៅចិន បានថ្លែងថា វៀតណាម រីករាយ ចាត់ទុក ខួប៧៥ឆ្នាំនៃ ការបង្កើត ទំនាក់ទំនង ផ្លូវទូតជា ឱកាសមួយ ដើម្បីជំរុញ ការកសាង សហគមន៍ រួមវាសនា រវាង វៀតណាម និងចិន ឱ្យឡើងដល់ កម្រិតថ្មី ជាបន្ត បន្ទាប់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print