អន្តរជាតិ ៖ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ទាក់ទិននឹង សំណើរសុំពន្យារ ពេលឃុំខ្លួន លោក Yoon Seok-youl ប្រធានាធិបតី ដែល ត្រូវបាន ព្យួរតំណែង ដែល លើកឡើង ដោយ ស្ថាប័នអយ្យការ កូរ៉េខាងត្បូង កាលពី ថ្ងៃទី២៤ ខែមករា តុលាការ មជ្ឈិម ក្រុងសេអ៊ូល មិនអនុញ្ញាត ចំពោះ សំណើរនេះទេ ។ ក្រុមមេធាវី របស់ លោក Yoon Seok-youl ទាមទារឱ្យ ស្ថាប័នអយ្យការ ដោះលែង លោក Yoon Seok-youl ជាបន្ទាន់។
គេហទំព័រ «CCFR China state-controlled media » កាលពីថ្ងៃទី ២៣ខែមករា ការិយាល័យ ស៊ើបអង្កេត បទ ល្មើសនៃ មន្ត្រីរាជការ សាធារណៈ ជាន់ខ្ពស់ របស់ កូរ៉េខាងត្បូងបាន ប្រគល់សំណុំ រឿងរបស់ លោក Yoon Seok-youl ពាក់ព័ន្ធ ពីបទ “បង្ក ភាពចលាចល ផ្ទៃក្នុងនិង រំលោភអំណាច” ទៅឱ្យ ស្ថាប័នអយ្យការ ទាមទារឱ្យ ស្ថាប័ន អយ្យការដាក់ ពាក្យបណ្តឹង ជាសាធារណៈ ។ រសៀល ថ្ងៃដដែល ស្ថាប័ន អយ្យការ កូរ៉េខាងត្បូង បាន ដាក់សំណើរ ទៅកាន់ តុលាការមជ្ឈិម ក្រុងសេអ៊ូល ដោយ ទាមទារឱ្យ ពន្យារ ពេលឃុំខ្លួន លោក Yoon Seok-youl រហូតដល់ ថ្ងៃទី៦ ខែកុម្ភៈ ដើម្បីធ្វើ ការស៊ើបអង្កេត ជាបន្ដ ។
គេហទំព័រ «CCFR China state-controlled media » ប្រព័ន្ធ សារព័ត៌មាន កូរ៉េខាងត្បូង បាន វិភាគថា តាម ការប៉ាន់ប្រមាណ ស្ថាប័ន អយ្យការនឹង ប្រញាប់ ពន្លឿនការងារ ដាក់ពាក្យ បណ្តឹងក្នុង ពេលដែល កំពុងជាប់ ឃុំឃាំង ៕
ដោយ ៖ សិលា