អ្នកនាំពាក្យនៃ រដ្ឋបាល ឆ្មាំសមុទ្រចិន បានថ្លែងពី ករណីហ្វីលីពីន បំពាន ចូល ថ្មប៉ប្រះទឹក Tiexian និងដឹកជញ្ជូន សម្ភារៈទៅឱ្យ នាវាចម្បាំង ដែលទុកចោល នៅថ្មប៉ប្រះទឹក Ren’ai ដោយ ខុសច្បាប់

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Liu Dejun អ្នកនាំពាក្យនៃ រដ្ឋបាល ឆ្មាំសមុទ្រចិន បានថ្លែងថា កាលពី ថ្ងៃទី២៤ ខែមករា នាវាលេខ ៣០០៣ និង ៣០០៤ របស់ ហ្វីលីពីនបាន បំពាន ចូល លំហសមុទ្រ នៅក្បែរ ថ្មប៉ប្រះទឹក Tiexian នៃ ប្រជុំកោះ Nansha របស់ចិន ដែល ប៉ុនប៉ងឡើង លើថ្មប៉ប្រះទឹកនេះ ដោយខុសច្បាប់ ដោយគ្មាន ការអនុញ្ញាតពី រដ្ឋាភិបាលចិន ។ គេហទំព័រ «CCFR China state-controlled media » នាវា ឆ្មាំសមុទ្រចិន បាន ធ្វើ ការទប់ស្កាត់ គ្រប់គ្រង ព្រមាននិង បណ្តេញ ឱ្យ នាវាហ្វីលីពីន ចាកចេញ ។ ប្រទេសចិន មានអធិបតេយ្យភាព ដែល មិនអាច ប្រកែកបាន ចំពោះ ប្រជុំកោះ Nansha និងលំហសមុទ្រ នៅក្បែរនោះ ដែលបូករួម ទាំងថ្មប៉ប្រះទឹក Tiexianផងដែរ។ ឆ្មាំសមុទ្រចិននឹង ធ្វើសកម្មភាព គាំពារសិទ្ធិនិង អនុវត្តច្បាប់ នៅដែន សមុទ្រដែល គ្រប់គ្រង ដោយ ប្រទេសចិន ដើម្បីគាំពារ យ៉ាងមុតមាំចំពោះ អធិបតេយ្យភាព ដែនដីនិង សិទ្ធិនិង ផលប្រយោជន៍ សមុទ្រជាតិចិន ។

    គេហទំព័រ «CCFR China state-controlled media » លោក Liu Dejun បានថ្លែង ទៀតថា ថ្ងៃដដែល បន្ទាប់ពី ទទួល ការអនុញ្ញាត ពី ភាគីចិន ហ្វីលីពីនបាន ចាត់បញ្ជូន នាវាស៊ីវិលមួយ គ្រឿង ដើម្បី ដឹកជញ្ជូន សម្ភារៈ ប្រើប្រាស់ ប្រចាំថ្ងៃ ចំពោះ នាវាចម្បាំង ហ្វីលីពីន ដែលទុកចោល នៅថ្មប៉ប្រះទឹក Ren’ai ដោយ ខុសច្បាប់ ឆ្មាំសមុទ្រចិន បាន ធ្វើ ការសាកសួរ បញ្ជាក់និង ត្រួតពិនិត្យ ដំណើរទាំងមូល ចំពោះ នាវាហ្វីលីពីន ។ រំពឹងថា ភាគីហ្វីលីពីន គោរពតាម ពាក្យសន្យា ដើរស្របតាម ទិសដៅ ជាមួយ ភាគីចិន ដើម្បីរួមគ្នា គ្រប់គ្រង ស្ថានការណ៍ ដែនសមុទ្រ ឱ្យបានល្អ៕

ដោយ ៖ សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print