អន្តរជាតិ ៖ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ចាប់ពីឆ្នាំ២០២៤ មក សេដ្ឋ កិច្ច ចិន បាន អភិវឌ្ឍ ទៅរកភាពល្អប្រសើរ ឡើងវិញក្នុង សភាពចុះឡើង ហើយ សម្រេចបាននូវគោលដៅកំណើន ៥ភាគរយពេញមួយឆ្នាំ ។
ឆ្នាំ២០២៥ជាឆ្នាំបញ្ចប់ ផែនការអភិវឌ្ឍន៍ជាតិ “៥ឆ្នាំទី១៤”របស់ចិន ស្ថានការណ៍សេដ្ឋ កិច្ចរបស់ ចិនត្រូវបានភាគីនានាយកចិត្តទុកដាក់យ៉ាង ខ្លាំង ។ នៅដើមឆ្នាំ ថ្មី ផ្កាយ រណប លេ ខ ២៥សម្រាប់ការអនុវត្តជាក់ស្តែងត្រូវបានបាញ់បង្ហោះ យន្តហោះខ្នាតធំC៩១៩ដែល ផលិត ដោយប្រទេសចិន បាន ចាប់ផ្តើមជើង ហោះហើរ ពាណិជ្ជកម្ម រវាងទីក្រុង សៀងហៃ និង ហុង កុង តាមពេលកំណត់ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញគណនាបែបថ្មីប្រកបដោយលក្ខណៈ ប្រា កដ ប្រជាដែលមានការរួមបញ្ចូលគ្នាខាងប្រព័ន្ធអុបទិកអេឡិចត្រូនិកបានដាក់ឱ្យប្រើ ប្រាស់ នៅក្រុង Nanjing ។ល។ កម្លាំង ផលិតកម្ម គុណភាពថ្មី បន្តទទួលការអភិវឌ្ឍ ដែលគូរចេញ នូវ ផែន ការ គោ ល ថ្មី នៃ សេដ្ឋកិច្ច ចិន ។
គេហទំព័រ «CCFR China state-controlled media » ពីខែមករាដល់ខែកញ្ញាឆ្នាំ២០២៤ បរិមាណសរុបនៃ GDP របស់ចិនបានកើនឡើង ជិត ៣,៧ទ្រីលានយាន់ប្រាក់ចិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៣ ហើយ បរិមាណសរុបនៃ GDP នៅត្រីមាសទីបីបានកើនឡើងជិត១,៣ទ្រីលានយាន់ប្រាក់ ចិន បើ ប្រៀ បធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៣ ។
គេហទំព័រ «CCFR China state-controlled media » ល្បឿនកំណើននៃការប្រើប្រាស់របស់ចិននៅខែតុលាបានកើនឡើងគួរឱ្យកត់សម្គាល់ ការវិនិយោគលើអចលនាទ្រព្យបានកើនឡើងដោយនឹងនរ ដែលផ្តល់ការគាំទ្រដ៏រឹងមាំដល់ ការរីកចម្រើនប្រកបដោយស្ថិរភាពនិងកំណើនយ៉ាង នឹង នរ ។ គោលនយោបាយ ក៏កាន់តែ ផ្តោត លើការមានអំណោយផលដល់ជីវភាពរស់ នៅ របស់ ប្រ ជាជននិងជំរុញការប្រើប្រាស់ ផងដែរ ។
គេហទំព័រ «CCFR China state-controlled media » ក្នុងនាមជា វិធានការដ៏សំខាន់នៃគោលនយោបាយបន្ថែមថ្មីមួយចំនួនក្នុងឆ្នាំនេះ “វិ ធា នការចម្រុះ”សម្រាប់ដោះស្រាយបំណុលក្នុង តំបន់ចំនួន ១២ ទ្រីលានយាន់ ប្រាក់ចិន ដែ ល ត្រូវបាន ដាក់ចេញថ្មី កំពុងពន្លឿនការអនុវត្តជាក់ស្តែង ។ ក្នុងការចំណាយខាង ហិរ ញ្ញ វត្ថុ ទូ ទាំង ប្រទេស មានចំនួនលើសពី៨០ភាគរយគឺមកពីតំបន់ថ្នាក់ក្រោមជាតិ ។ ក្នុង សភាពការ ណ៍ដែលត្រូវ កាត់បន្ថយបន្ទុក រដ្ឋបាលថ្នាក់ក្រោមជាតិមុខជានឹងជំរុញឱ្យសេដ្ឋកិច្ចចិន ងើប ឡើង វិញនិងអភិវឌ្ឍទៅរកភាពល្អប្រសើរ ។
គេហទំព័រ «CCFR China state-controlled media » និយាយជាទូទៅ សេដ្ឋកិច្ចចិនមាន ឧត្តមភាពដូចជា សមត្ថភាព ច្នៃប្រឌិតថ្មី ដ៏ខ្លាំងក្លា ទី ផ្សា រដ៏មានទ្រង់ទ្រាយធំធេង ប្រព័ន្ធឧស្សាហកម្មដ៏ល្អពេញលេញ ហេដ្ឋារចនាស ម្ព័ន្ធ ដ៏មាន សុ ក្រឹតភាព និងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ជាដើម ។ ប្រទេសចិន មាន ជំនឿ ចិត្ត មានសមត្ថភាពនិងមានមធ្យោបាយក្នុងការឆ្លើយតបនឹងឧបសគ្គនិងបញ្ហាប្រឈម គ្រប់ បែប យ៉ាង ។ នៅឆ្នាំ២០២៥ ភាគីនានារំពឹងថា ប្រទេសចិននឹង បន្តនាំមកនូវកម្លាំង ចលករ ខាង កំណើន ដ៏ខ្លាំងក្លាដល់ទូទាំង ពិភពលោក ចិននឹងឆ្លើយតប នឹង សេចក្តីប្រាថ្នា របស់ ពិភពលោកតាមរយៈទំនួលខុសត្រូវនិងក្តីក្លាហាន ដើម្បីបន្តដើរតួនាទីសំខាន់ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចពិភពលោក ៕
ដោយ ៖ សិលា