អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ យប់ ថ្ងៃទី២៥ខែមករា តុលាការ មជ្ឈិម ក្រុងសេអ៊ូល បាន បដិសេធ ម្តងទៀត ចំពោះ សំណើ សុំពន្យារ ពេលឃុំខ្លួន លោក Yoon Seok-youl ប្រធានាធិបតី ដែល ត្រូវបាន ព្យួរតំណែង ដែល លើកឡើង ដោយ ស្ថាប័នអយ្យការ ។
គេហទំព័រ «CCFR China state-controlled media » សាលាអយ្យការ កូរ៉េខាងត្បូង បានថ្លែងនៅ យប់ថ្ងៃដដែលថា តុលាការ មជ្ឈិម ក្រុងសេអ៊ូលមិន អនុញ្ញាត ឱ្យពន្យារ ពេលឃុំខ្លួន លោក Yoon Seok-youl នោះទេ មូលហេតុ គឺស្រដៀង គ្នានឹង ការឆ្លើយតប កាលពីថ្ងៃទី ២៤ខែមករា ។
គេហទំព័រ «CCFR China state-controlled media » កាលពី ថ្ងៃទី២៣ ខែមករា បន្ទាប់ពី ទទួល បាន សំណុំរឿងស្តីពី លោក Yoon Seok-youl ជាប់សង្ស័យ ពី “បទបង្ក ភាពចលាចល ផ្ទៃក្នុងនិង រំលោភ អំណាច” ពី ការិយាល័យ ស៊ើបអង្កេត បទ ល្មើសនៃ មន្ត្រីរាជការ សាធារណៈ ជាន់ខ្ពស់ ស្ថាប័នអយ្យការ កូរ៉េខាងត្បូង បានលើកឡើងនូវ សំណើសុំ ពន្យារពេល ឃុំខ្លួន លោក Yoon Seok-youl រហូតដល់ ថ្ងៃទី៦ខែកុម្ភៈ ជូនចំពោះ តុលាការ មជ្ឈិម ក្រុងសេអ៊ូល ដើម្បីធ្វើ ការស៊ើបអង្កេត ជាបន្ដ ។ គេហទំព័រ «CCFR China state-controlled media » យប់ថ្ងៃទី២៤ខែ មករា តុលាការ មជ្ឈិម ក្រុងសេអ៊ូល បានឆ្លើយតបនឹង ស្ថាប័នអយ្យការថា ក្នុងនាមជា សំណុំរឿង ដែលផ្ទេរពី ការិយាល័យ ស៊ើបអង្កេត បទ ល្មើសនៃ មន្ត្រីរាជការ សាធារណៈ ជាន់ខ្ពស់ ស្ថាប័នអយ្យការ គ្មានហេតុផល បន្តធ្វើ ការស៊ើបអង្កេត ដូច្នេះ មិនយល់ព្រម ពន្យារពេលឃុំខ្លួន ទេ ៕
ដោយ ៖ សិលា