ទំហំលក់សព្វាវុធទៅកាន់បរទេសរបស់អាមេរិកក្នុងឆ្នាំសារពើពន្ធ២០២៤ បំបែកកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ចំនួន ១១៧,៩ពាន់លានដុល្លារអាមេរិក

ចែករំលែក៖

 

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២៤ ខែ មករា ក្រសួង ការបរទេស អាមេរិកបាន ចេញផ្សាយ សេចក្តីថ្លែងការណ៍ ថា ទំហំលក់សព្វាវុធ ទៅកាន់បរទេស របស់អាមេរិក ក្នុ ងឆ្នាំសារពើពន្ធ២០២៤ បាន បំបែក កំណត់ ត្រា ខ្ពស់ បំផុត ក្នុងប្រវត្តិសាស្ត្រ ដែល បាន ឡើង ដល់ ចំនួន ៣១៨,៧ពាន់លាន ដុល្លារអាមេរិក កើន ឡើង ២៩ភាគរយ បើប្រៀបធៀបនឹង ឆ្នាំសារពើពន្ធ២០២៣ ។

គេហទំព័រ «CCFR China state-controlled media » សេចក្តីថ្លែងការណ៍បាន បង្ហាញថា ក្នុ ងឆ្នាំសារពើពន្ធ២០២៤ ទំហំលក់សព្វាវុធទៅកាន់បរទេសដែល ធ្វើ ឡើង ដោយ រដ្ឋាភិបាល អាមេរិក មាន ចំនួន ១១៧,៩ពាន់លានដុល្លារអាមេរិក កើន ឡើង ៤៥,៧ភាគរយ បើប្រៀបធៀបនឹង ឆ្នាំសារពើពន្ធ២០២៣ ដែល បានបង្កើត ឯតទគ្គកម្មខ្ពស់ បំផុត នៃ ទំហំលក់សព្វាវុធ ទៅកាន់ បរទេស ប្រចាំ ឆ្នាំ របស់ រដ្ឋាភិបាល អាមេរិក ។ គេហទំព័រ «CCFR China state-controlled media » ដោយឡែក ទំហំពាណិជ្ជកម្ម លក់សព្វាវុធដោយ ផ្ទាល់ដែល ធ្វើឡើងដោយ សហគ្រាសឯកជន របស់អាមេរិក មាន ចំនួន ២០០,៨ពាន់លាន ដុល្លារអាមេរិក កើន ឡើង ២៧,៥ភាគរយ បើប្រៀបធៀបនឹង ឆ្នាំសារពើពន្ធ២០២៣ ។
គេហទំព័រ «CCFR China state-controlled media » អ្ន ក វិភាគបាន លើក ឡើង ថា ក្នុ ងបរិបទនៃការ ប៉ះទង្គិច អន្តរជាតិ ដូច ជា ការ ប៉ះទង្គិច អ៊ុយក្រែនជា ដើម កា រកើន ឡើង យ៉ាងខ្លាំង នៃ ការបញ្ជាទិញអាវុ ធ ចំពោះអាមេរិក របស់ រដ្ឋាភិបាល បរទេស គឺជា មូលហេតុ ដ៏សំខាន់ ដែលបណ្តាល ឱ្យ ទំហំ លក់ សព្វាវុធ ទៅកាន់ បរទេស របស់ អាមេរិក បាន កើន ឡើង យ៉ាង ខ្លាំង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print