ភ្នំពេញ ៖ នៅថ្ងៃទី២៦ មករាឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋខ្មែរកាត់ខ្មែរ សែស្រឡាយចិនជាច្រើនរូប រស់នៅតាមបណ្តារាជធានី ដែលមានជំនឿកាត់ឆុង ចាប់ផ្តើមនាំគ្នាទិញផ្កាអង្គារសីល ដើម្បីដាក់តាំងលម្អរសោភ័ណភាព ក្នុងគេហដ្ឋាន ដើម្បីអបអរពិធីបុណ្សចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ដែលនឹងខិតជិតមកដល់ នាពេលខាងមុខដ៏ខ្លីនេះ។
ប្រជាពលរដ្ឋខ្មែរកាត់សែស្រឡាយចិន មួយរូប បានរៀបរាប់ថា សម្រាប់រូបគាត់ ក៏ដូច ជា ពលរដ្ឋ ខ្មែរកាត់ខ្សែស្រឡាយចិនដទៃទៀតនោះ បានចាត់ទុកថា ផ្កាអង្គារសីលគឺ ជា វត្ថុ ហុងស៊ុយ ដ៏មាន តម្លៃសម្រាប់យកមកដាក់តាំងលម្អរឲ្យមានសោភ័ណភាពក្នុងគេហដ្ឋាន ដើម្បី នាំលាភ សំណាងជូន ដល់ក្រុមគ្រួសារ របស់ ពួកគាត់ ក្នុង ឱកាស អបអរ ពិធីបុណ្ស ចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាម។
ពលរដ្ឋខ្មែរកាត់ខ្សែស្រឡាយចិនរូបនេះ បានបន្តទៀតថា ក្នុងរដូវកាលពិធីបុណ្សចូលឆ្នាំថ្មី ប្រពៃណីចិនម្តងៗ ភាគច្រើនពលរដ្ឋខ្មែរដែលបានកាត់សែស្រឡាយចិន តែងតែ នាំគ្នា គោរពប្រតិបត្តិទៅតាមប្រពៃណីសាសនារបស់គេរៀងៗខ្លួនទៅតាមតំបន់ផ្សេងៗគ្នា លើអបីជំនឿផងដែរ។
សូមរំលឹកថា ៖ តើម៉ុងសាយជាអ្វី ? – តើហេតុអ្វីបានជាប្រជាជនចិននិយមការលោតម៉ុងសាយ ក្នុងឱកាសបុណ្យចូលឆ្នាំចិន ? ម៉ុងសាយ គឺជារបាំសត្វតោ ជារបាំដែលបានបង្កប់នូវអត្ថន័យចំនួន៤នៅប្រពៃណីជនជាតិចិន៖
1) របាំតោជាការបង្ហាញនូវឫទ្ធានុភាពនៃអំណាចស្តេចសត្វគ្រប់គ្រងដែនដី ដែលជាការរំលេចថា ការលោតម៉ុងសាយ ឬការសម្តែងរបាំតោ គឺជាការផ្តល់នូវឫទ្ធានុភាពនៃអភិបាលកិច្ចលើដែនដី និងមុខរបរ។ សត្វតោត្រូវបានគេយកទៅដាក់តាំងនៅមុខក្លោងទ្វារដើម្បីបញ្ជាក់ពីអំណាចរបស់ម្ចាស់លំនៅស្ថាន។ របាំនេះក៏ជាការឆ្លុះបញ្ចាំងពីគុណតម្លៃនៃអរិយធម៌ចិនដែលមានអាយុកាលជាង៥ពាន់ឆ្នាំ ដើម្បីរួមចំណែកជាមួយអរិយធម៌នៃប្រជាជាតិដទៃ ដូចទៅនឹងគំនិតផ្តួចផ្តើមអរិយធម៌សកលដែលបានផ្តួចផ្តើមដោយលោក Xi Jinping ប្រធានរដ្ឋចិនកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។
2) របាំតោជាការបង្ហាញនូវអំណាចបន្លាចសត្វដទៃ ដែលជាការឆ្លុះបញ្ចាំងពីអំណាចនៅក្នុងការដេញឧបទ្រពចង្រៃដែលអាចយាយីដល់យើង ហើយផ្តល់មកវិញនូវកាលានុវត្តភាពនៃការអភិវឌ្ឍ ប្រៀបដូចជាគំនិតផ្តួចផ្តើមសន្តិសុខសកលដែលបានរួមចំណែកយ៉ាងសកម្មដល់បេសកកម្មថែរក្សាសុខសន្តិភាពពិភពលោក។
3) របាំតោជាការបង្ហាញនូវមន្តស្នេហ៍នៃការទាក់ទាញ ដែលជាការរេរាំពន់ពេនរបស់សត្វតោនៅក្នុងការឆក់យកមនោសញ្ចេតនា និងមិត្តភាពដែលរួមគ្នានៅក្នុងរង្វង់នៃការអភិវឌ្ឍ ប្រៀបដូចជាគំនិតផ្តួចផ្តើមអភិវឌ្ឍសកលដែលបានផ្តួចផ្តើមដោយប្រទេសចិន។
4) របាំតោជាការបង្ហាញនូវកម្លាំងសាមគ្គីភាព ដែលជាការរំលេចពីជីវភាពរស់នៅរបស់សត្វតោដែលតែងធ្វើការងារជាក្រុម ហើយដែលជនជាតិចិនយល់ថា មានតែការគ្រប់គ្រងជាលក្ខណៈប្រព័ន្ធ ជាលក្ខណៈប្រទាក់ក្រឡាគ្នា ទើបទទួលបានជោគជ័យ ដូចជាអ្នកដែលរាំរបាំមានការស្រុះគ្នានៅគ្រប់ចលនាទាំងអស់ ហើយជនជាតិចិនយល់ថាមានតែយើងរួមគ្នាបន្ថែមពន្លឺដល់គ្នាទៅវិញទៅមក ទើបក្លាយជារស្មីបំភ្លឺផ្លូវកាន់តែចែងចាំង។ ក្នុងន័យនេះ កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិគឺជារស្មីដ៏ភ្លឺចិញ្ចាំងចិញ្ចាចដល់ប្រជាជាតិនានាក្នុងការរួមកម្លាំងគ្នាថែរក្សាសន្តិភាព និងការអភិវឌ្ឍសកល។ ក្នុងន័យនេះ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ បានក្លាយជាយន្តការដែលបាននិងកំពុងរួមចំណែកយ៉ាងសកម្មដល់វឌ្ឍនភាពរបស់ពិភពលោក។
ក្នុងន័យនេះ នាឱកាសបុណ្យចូលឆ្នាំចិន ប្រជាជាតិចិនតែងនិយមលើការលោតម៉ុងសាយ ឬការសម្តែងរបាំតោ ដើម្បីរំលេចនូវអត្ថន័យទាំង៤ខាងលើនេះ៕
ដោយ ៖ សិលា