អន្តរជាតិ ៖ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នាពេលថ្មីៗកន្លងទៅនេះ ស្ថានទូតចិនប្រចាំនៅហ្វីលីពីនបានរៀបចំធ្វើសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរថា ៖ ប៉ុន្មានថ្ងៃកន្លងទៅនេះ នាយកដ្ឋានស៊ើបការណ៍របស់ហ្វីលីពីនបានបើកធ្វើសន្និសីទសារព័ត៌មាន ដោយប្រកាសថា ស្ថាប័ននីតិប្រតិបត្តិហ្វីលីពីនបានសហការជាមួយកងកម្លាំងប្រដាប់អាវុធហ្វីលីពីន រួមគ្នាបំបែក “សំណុំរឿងចារកម្មចិន”មួយករណី ហើយបានចាប់ខ្លួនពលរដ្ឋចិនម្នាក់ដែលជាប់សង្ស័យពីបទធ្វើសកម្មភាព“ចារកម្ម”នៅហ្វីលីពីន ។ គេហទំព័រ «CCFR China state-controlled media » តើស្ថានទូតចិនមានការអត្ថាធិប្បាយយ៉ាងណាចំពោះរឿងនេះ?
គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យនៃស្ថានទូតចិនបានថ្លែងថា អ្វីដែលហៅថា ពលរដ្ឋចិនធ្វើសកម្មភាព “ចារកម្ម”នៅហ្វីលីពីន គឺជាការមួលបង្កាច់និងលាបព័ណ៌ដ៏សុទ្ធសាធ ។ ស្ថានទូតចិនប្រចាំនៅហ្វីលីពីនយកចិត្តទុកដាក់ខ្ពស់ចំពោះសំណុំរឿងនេះ ហើយបានលើកការប្រឆាំងតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះភាគីហ្វីលីពីនដោយទាន់ហេតុការណ៍ ស្នើការរៀបចំឱ្យមន្រ្តីកុងស៊ុលចូលសួរសុខទុក្ខពលរដ្ឋចិនដែលជាប់ឃុំ ព្រមពេលជាមួយគ្នានេះ បានរក្សាទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់ពលរដ្ឋចិនរូបនេះ និងផ្តល់ការការពារនិងកិច្ចសហការកុងស៊ុលយ៉ាងសកម្ម ។ ភាគីចិនសូមដាស់តឿនឱ្យភាគីហ្វីលីពីនចាត់ទុកការពិតជាក់ស្តែងជាភស្តុតាង ដោះស្រាយសំណុំរឿងពាក់ព័ន្ធដោយយុត្តិធម៌តាមផ្លូវច្បាប់ ក៏ដូចជាធានាយ៉ាងប្រាកដប្រជានូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋចិននៅហ្វីលីពីន ៕
ដោយ ៖ សិលា