ភ្នំពេញ÷ ថ្ងៃអាទិត្យ១៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៦ខែមករា ឆ្នាំ២០២៥ អធិការដ្ឋាននគរបាលខណ្ឌសែនសុខបន្តចាត់កម្លាំងនគរបាលប៉ុស្តិ៍ចុះត្រួតពិនិត្យរដ្ឋបាលតាមខ្នងផ្ទះដើម្បីផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។ លោកនាយប៉ុស្តិ៍ក្រាំងធ្នង់បានឲ្យដឹងថា, ដោយមានការណែនាំពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បានឲ្យលោកដឹកនាំកម្លាំងចុះត្រួតពិនិត្យរដ្ឋបាលតាមខ្នងផ្ទះ នៅមូលដ្ឋានភូមិជាងទង កាលពីវេលាម៉ោង ០៨ និង៣០នាទី ខែមករា ឆ្នាំ២០២៥។
លោកនាយប៉ុស្តិ៍បានបន្តឲ្យដឹងទៀតថា,គណៈបញ្ជាការឯកភាពសង្កាត់ក្រាំងធ្នង់ បានដឹកនាំកម្លាំងប៉ុស្តិ៍ក្រាំងធ្នង់ ចុះត្រួតពិនិត្យរដ្ឋបាលតាមខ្នងផ្ទះ នៅមូលដ្ឋានភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយបានចុះត្រួតពិនិត្យចំនួន ០១ខ្នងផ្ទះ មាន៣៥បន្ទប់ជួល មនុស្សស្នាក់នៅ៣៥គ្រួសារ មានមនុស្សសរុបចំនួន ៧២នាក់ ស្រី៤០នាក់ អាយុ១៨ឆ្នាំឡើង៧២នាក់ ស្រី៤០នាក់ ។ លោកថានិងបានផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ផលប៉ះពាល់នៃគ្រឿងញៀន បញ្ហាក្មងទំនើង និងបញ្ហាផ្សេងៗ និងបានសហការផ្សព្វផ្សាយអប់រំ ឬសហកាធ្វើវេទិការ បានចំនួន ០១លើក មានមនុស្ស ឬសិស្សចូលរួម ចំនួន៧២នាក់ ស្រីចំនួន៤០នាក់។
ដោយឡែកនៅថ្ងៃដដែលគណៈបញ្ជាការ ឯកភាព សង្កាត់ឃ្មួញ បានដឹកនាំកម្លាំងប៉ុស្តិ៍ឃ្មួញ ចុះត្រួតពិនិត្យរដ្ឋបាលតាមខ្នងផ្ទះ នៅមូលដ្ឋានភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក៏ចុះត្រួតពិនិត្យរដ្ឋបាលបានចំនួន ០១ខ្នងផ្ទះ មាន២៦បន្ទប់ជួល មនុស្សស្នាក់ ២៦គ្រួសារ មនុស្សរុបចំនួន ៨៩នាក់ ស្រី៥៥នាក់ អាយុ១៨ឆ្នាំឡើង៨០នាក់ ស្រី៥៣នាក់ និងបានផ្សព្វផ្សាយគោលន យោបាយភូមិ-សង្កាត់មានសុវត្ថិភាព ផលប៉ះពាល់នៃគ្រឿងញៀន បញ្ហាក្មេងទំនើង និងបញ្ហាផ្សេងៗ និងបានសហការផ្សព្វផ្សាយអប់រំ ឬសហកាធ្វើវេទិការ ផ្ស្វពផ្សាយដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាពនិងគ្រប់អាយុ១៥ឆ្នាំអញ្ជើញមកថតអត្តសញ្ញាណប័ណ្ណនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានចំនួន ០១លើក មានមនុស្សនិងសិស្សចូលរួម ចំនួន៣៩នាក់ ស្រីចំនួន២៤នាក់៕ ដោយ÷ចន្ទ លីហ្សា